ក្រសួងសុខាភិបាល បិទសណ្ឋាគារភ្នំពេញ ចំនួន០២ថ្ងៃ ពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ១៩

(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០យោងតាមប្រភពពីក្រសួងសុខាភិបាល បានឱ្យដឹងថា តាមការស្រាវជ្រាវ​ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺកូវីដ-១៩ បានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារភ្នំពេញ ដូច្នេះ​ ក្រសួងសុខាភិបាល​ ទទួលបានការឯកភាពពី សម្តេចតេជោនាយករដ្ឋមន្ត្រី​ ក្នុងការបិទសណ្ឋាគារនេះរយ:ពេលចំនួន ២ថ្ងៃ ដើម្បីស្រាវជ្រាវរកអ្នកបះពាល់ និងយកសំណាកមកធ្វើតេស្ត។

ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នក ដែលពាក់ព័ន្ធនៅថ្ងៃទី២៣ ខែវិច្ឆិកា នៅសណ្ឋាគារភ្នំពេញអញ្ជើញមកធ្វើតេស្តនៅថ្ងៃនេះ​ នៅតាមទីតាំងរៀបចំដោយក្រសួងសុខាភិបាលហើយ បានចេញផ្សាយនៅព្រឹកមិញនេះ​ ឲ្យឲ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង