លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ទៅលើមន្ត្រីនគណបក្សប្រជាធិបតេយ្យថា បានធ្វើឲ្យមានការលួចបន្លំសន្លឹកឆ្នោតដ៏ធំ

(អន្តរជាតិ)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ទៅលើមន្ត្រីនគណបក្សប្រជាធិបតេយ្យថា បានធ្វើឲ្យមានការលួចបន្លំសន្លឹកឆ្នោតដ៏ធំ នៅក្នុងការបោះឆ្នោតប្រធានាធិបតេយ្យអាមេរិក កាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅនេះ។
ជាមួយគ្នានេះ លោកត្រាំ ក៏បានចោទប្រកាន់ស្ថាប័ន FBI ថាទំនងជាមានការទាក់ទឹនជាមួយការលួបន្លំសន្លឹកឆ្នោតនេះដែរ ជាពិសេសគឺសន្លឹកឆ្នោតបោះតាមប្រៃសណីយ៍។
លោកត្រាំបាននិយាយថា វាជាបញ្ហាអាក្រក់ខ្លាំងណាស់ ដែលរឿងបែបនេះ អាចកើតមានទៅបាន។ ការបោះឆ្នោតតាមប្រៃសណីយ៍ គឺមហន្តរាយខ្លាំងណាស់។ ខ្ញុំច្បាស់ក្នុចិត្តណាស់ថា អ្នកខ្លះបានបោះដល់ទៅ២ដង ៣ដង ឬ៤ដងឯណោះ។ ពីព្រោះថាខ្ញុំបានដឹង អំពីរឿងនេះ។ អ្នកខ្លះបាននិយាយថា ឯណាប្រអប់ឆ្នោតទី៤នោះ។ សូម្បីតែមនុស្សស្លាប់ហើយ ក៏បានទៅឃើញប្រអប់ឆ្នោត និងបានបោះឆ្នោតដែរ។
លោកត្រាំ បានបញ្ជាក់ទៀតថា ពួកគេកំពុងតែអនុវត្តន៍ នូវអ្វីដែលមាននៅក្នុងប្រអប់ឆ្នោត។ យើងអត់ចង់និយាយពីមនុស្ស៤-១នាក់នោះទេ ប៉ុន្តែយើងចង់ដឹងថា ហេតុអ្វីបានជាមានមនុស្សស្លាប់ទៅហើយ បែរជាបានទៅបោះឆ្នោតបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង