ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការបិទដំណើរការជាបណ្តោះអាសន្នពី២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស

(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការបិទដំណើរការជាបណ្តោះអាសន្នពី២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរទូទាំងប្រទេស ។ នេះបើយោងតាមលិខិតដែលអង្គភាព យើងទទួលបាននាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ បានឲ្យដឹងថា ដោយមើលឃើញពីផលប៉ះពាល់នៃការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ និងចៀសវាងការឆ្លងរីករាលដាលក្នុងសហគមន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមផ្អាកការចូលទស្សនាសារមន្ទីរ ផ្អាកដំណើរការនូវរោងភាពយន្ត និងរោងសំដែងសិល្បៈគ្រប់ប្រភេទទូទាំងប្រទេស រយៈពេល២សប្តាហ៍ជាបណ្តោះអាសន្នដោយអនុវត្តចាប់ពីថ្ងៃនេះតទៅ ។

អាស្រ័ហហេតុដូចនេះ សូមប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សមាគមមគ្គុទ្ទេសទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរចាតិ អន្តរជាតិទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមអនុវត្តតាមសេចក្តីជូនដំណឹងដោយស្មារតីទទួលខុសត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង