លោក ដូណាល ត្រាំ នឹងដកមន្ត្រីទូតអាមេរិក ចំនួន ១២ នាក់ ចេញពីប្រទេសអ៊ីរ៉ាក់ នៅចំពោះមុខនៃការកើនឡើងភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់

អ៊ីរ៉ាក់៖ ប្រធានាធិបតីជិតផុតអាណត្តិ សហរដ្ឋអាមេរិក លោក ដូណាល ត្រាំ ត្រូវបានរាយការណ៍ថា នឹងដកមន្ត្រីទូតអាមេរិក ចំនួន ១២ នាក់ ចេញពីប្រទេសអ៊ីរ៉ាក់ នៅចំពោះមុខនៃការកើនឡើងភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់។

ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ត្រូវបានគេមើលឃើញថា កាន់តែផុងចូល​ជ្រៅនៃការចិញ្ចឹមចិត្តចងគំនុំសង​សឹកគ្នា ចាប់តាំងពីអាមេរិកសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qassem Soleimani នៅថ្ងៃទី៣ ដើមខែមករា ឆ្នាំនេះ។ ហើយការសម្រេចដកហូតមន្ត្រីទូតពីប្រទេសអ៊ីរ៉ាក់ នៅទីក្រុងបាដាក នៅពេលនេះទៀតសោត ក៏ដោយសារតែ
ភាពតានតឹង បន្តកើនឡើងនៅមុនពេលនៃខួបលើកទី១ នៃថ្ងៃអាមេរិកវាយប្រហារសម្លាប់មេដឹកនាំយោធាអ៊ីរ៉ង់ផងដែរ​។

ការកាត់បន្ថយបុគ្គលិកការទូត ទំនងនឹងត្រូវធ្វើឡើងបណ្តោះអាសន្ន ដោយសារភាពតានតឹងរវាងប្រទេសទេសទាំងពីរបានកើនឡើង។
បន្ទាប់ពីការស្លាប់ លោក Soleimani ទីក្រុងតេហេរ៉ង់ បានវាយប្រហារភ្លាម២ ប្រឆាំង សេតវិមាន ដោយបើកការវាយប្រហារមីស៊ីលដាក់កងទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ បណ្តាលឱ្យទាហាន៩នាក់ រងរបួស។

ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែជាន់ខ្ពស់អ៊ីរ៉ង់លោក Mohsen Fakhrizadeh ត្រូវបានរងការវាយប្រហារសម្លាប់នៅជិតទីក្រុងតេហេរ៉ង់ ខណៈដែលមន្ត្រីអ៊ីរ៉ង់បានសំដៅទៅលើអ៊ីស្រាអ៊ែល និងអាមេរិកមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះ។

ភ្នាក់ងារចារកិច្ចនៃប្រទេស លោកខាងលិចជឿជាក់ថា ការវាយប្រហារ​សម្លាប់អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់រូបនេះ គឺមាន ជាប់ពាក់ព័ន្ធនៅពីក្រោយ នៃការផ្លាស់ប្តូរកម្មវិធីអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់។

កិច្ចព្រមព្រៀងឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោកទាំង ៦ បានដាក់កម្រិតទៅលើបរិមាណផលិតកម្ម ប៉ុន្តែតាំងពីលោក ត្រាំ បានបោះបង់ចោលកិច្ចព្រមព្រៀងចាប់ពីឆ្នាំ ២០១៨ ខណៈដែលអ៊ីរ៉ង់នៅតែមានបំណងវិលទៅរកកិច្ចព្រមព្រៀងនោះវិញជាមួយអាមេរិក។

នៅចន្លោះឆ្នាំ ២០១០ ដល់២០១២ អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ចំនួន ៤ នាក់ត្រូវបានសម្លាប់ ហើយអ៊ីរ៉ង់បានចោទអ៊ីស្រាអែលក្នុងការសម្លាប់យ៉ាងចម្រូងចម្រាស់នោះ។

ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ បានកើតមានឡើងឥតស្រាកស្រាន្ត នៅក្នុរដ្ឋការរបស់លោក ដូណាល ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ចាប់តាំងពីលោក បានចាប់អូសអាមេរិកចេញពីកិច្ចព្រមព្រៀង អាវុធនុយក្លេអ៊ែអ៊ីរ៉ង់ជាមួយក្រុមប្រទេសមហាអំណាចំនួន ៥ ទៀត។
លោកត្រាំបានបង្ហើប ពីផែនការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់បែក ទៅលើទីតាំងផ្ទុកសព្វាវុធប្រល័យលោក ​របស់​អ៊ីរ៉ង់ ខណៈដែលមន្ត្រីទាំងនោះ បាន​បង្ហាញ​ក្តីបារម្ភថា វានឹងបង្ករជាជម្លោះកាន់តែខ្លាំងជាមួយអ៊ីរ៉ង់៕

អត្ថបទដែលជាប់ទាក់ទង