អ្នកទាំងអស់ប្រហែលបានស្គាល់ពួកគាត់ទាំងពីរនាក់នេះហើយ ដែលពួកគាត់បានប៉ះគ្នាក្នុងរឿង «ផ្កាព្រៃ» ឥឡូវនេះពួកគាត់ទាំងពីរបានប៉ះគ្នាម្តងទៀត ក្នុងការគ្រងឆុតបុរាណជាមួយគ្នា ។
ឈុតច្នៃនេះនឹងសាកល្បងតម្លើងថ្មី ដែលតួប្រុស គឺលោក ប៉ែន សុភក្ត្រ័ធារិទ្ធ គ្រងឈុតព្រះបិតាភុជង្គនាគា អាវុធ (ព្រះហស្ថស្ដាំទ្រង់កាន់ លំពែងត្រីសូល៍ ព្រះហស្ថឆ្វេងទ្រង់កាន់នាគរាជ) ចំណែកឯតួស្រីគឺ រឿន ណាត (បវរកញ្ញា) គ្រងឈុតព្រះមាតានាគី អាវុធ (ព្រះហស្ថស្ដាំទ្រង់កាន់ ត្រីសូល៍ ព្រះហស្ថឆ្វេងទ្រង់កាន់ ខ្យងស័ង្ខ)។
សូមបញ្ជាក់ថា ការប៉ះគ្នាលើកនេះគឺគ្រាន់តែធ្វើការគ្រងឈុតបែបបុរាណ ដើម្បីធ្វើការថតរូបបែបសាកល្បងច្នៃឈុតថ្មីតែប៉ុណ្ណោះ ដើម្បីអោយកាន់តែមានភាពទាក់ទាញ។ ចង់ដឹងថាពួកគាត់ទាំងពីរនាក់ តុបតែងខ្លួន ប្លែកយ៉ាងណា ខុសគ្នាប៉ុណ្ណានោះ យើងមកមើលទាំងអស់គ្នា។ ប្រសិនបើមានចន្លោះខ្វះខាតសូមបងប្អូនមេត្តា អធ្យាស្រ័យ ដោយក្ដីគោរពរាប់អានពីយើងខ្ញុំផង សូមអរគុណ៕
ផាត់មុខដោយបងបុត្រ៖ Bong Both Make Up
ម៉ូតសក់ដោយ៖ TiKo Make Up
ដំឡើងឈុតដោយ៖ Ah Bot Bot
គូររូបដោយ៖ Nara Feshion
ថតរូបដោយ៖ បង សុផាត (Mirror Studio)