លទ្ធផលតេស្តរកមេរោគកូវីដ-១៩ របស់សម្តេចពិជ័យសេនា ទៀ បាញ់ អវិជ្ជមាន

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ សម្ដេចពិជ័យសេនា ទៀ បាញ់ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទទួលលទ្ធផលអវិជ្ជមានទាំងអស់ ក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩។ នេះបើយោងតាមការបញ្ជាក់ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេច។

ជាមួយគ្នានោះ សម្ដេចពិជ័យសេនា ក៏ដូចជាសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួនទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអំពាវនាវដល់ បងប្អូនដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងអស់ បន្តចូលរួមធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់​។

សម្ដេចពិជ័យសេនា ក៏បានទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ចូលរួម​ទប់ស្កាត់​ និងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។

ឆ្លៀតនាឱកាសនេះ សម្តេចបាន​ថ្លែង​អំណរគុណ​ និងជូនពរ​ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ដែលបានផ្ញេីសារជូនពរសម្តេច ឲ្យទទួល​បាន​សុខ​ភាព​ល្អ​បរិបូរណ៍​ សិរីសួស្ដី​ ជ័យមង្គល​ វិបុលសុខគ្រប់ប្រការ៕

អត្ថបទដែលជាប់ទាក់ទង