ភាពតានតឹងរវាងចិន-អូស្ត្រាលីផ្ទុះឡើងជាថ្មីផ្តើមចេញពីរូបភាព១សន្លឹក

អន្តរជាតិ៖ ភាពតានតឹងរវាងចិន និងអូស្ត្រាលី បានផ្ទុះឡើងសាជាថ្មីនៅប៉ុន្មានថ្ងៃមកនេះ ផ្តើមចេញពី អ្នកនាំពាក្យក្រសួងការបរទេស​ចិន លោក ចាវ លីជៀន (Zhao Lijian) បានបង្ហោះរូបភាពក្លែងក្លាយមួយសន្លឹកនៅលើបណ្តាញសង្គម ធ្វីតទ័រ គណនីផ្លូវការរបស់លោក ដោយបញ្ជាក់ថា ទាហានអូស្ត្រាលី បានសម្លាប់ពលរដ្ឋ និងអ្នកទោសអាហ្គានីស្ថាន ដោយប្រើវិធីយ៉ាងព្រៃផ្សៃដោយក្នុងរូបភាពបង្ហាញសកម្មភាពទាហានអូស្ត្រាលី យកកាំបិតដាក់នៅនឹងកក្មេងអាហ្គានីស្ថាន។

ខណៈដែលអូស្ត្រាលីវិញក៏មិននៅស្ងៀមទេ បានចាត់ទុកការបង្ហោះរូបភាពនោះ ជារូបភាពក្លែងក្លាយ និងទាមទារការសុំទោស​ជាផ្លូវការណ៍ពីរដ្ឋាភិបាលចិន។
ភាពតានតឹងនេះ ទំនងគេអាចសន្មតបានថា ជាសង្គ្រាមរវាងមហាអណាចទាំងពីរហើយ ដ្បិតថា ចិនកំពុងរកវិធីប្រឆាំងអូស្ត្រាលី ទាំងវិស័យពាណិជ្ជកម្ម និងការទូត។
តាមសារព័ត៌មា Aljazeera បានឱ្យដឹងថា នៅឆ្នាំ ២០១៧ ទីក្រុងកង់បេរ៉ា អូស្ត្រាលី បានចោទទីក្រុងប៉េកាំងថា បានលូកដៃចូលជ្រៀតជ្រែកកិច្ចការនយោបាយអូស្ត្រាលី មួយឆ្នាំ បន្ទាប់ប្រទេសអូស្ត្រាលីមុនគេ ដែលបានហាមឃាត់ ការនាំចូលប្រព័ន្ធ 5-G របស់ក្រុមហ៊ុនចិន Huawei ក្រោមហេតុផលការពារសន្តិសុខជាតិ ហើយនៅឆ្នាំ ២០២០នេះ អូស្ត្រាលី បានគាំទ្រក្នុងការស៊ើបអង្កេតស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ ដែលបានផ្ទុះឡើងនៅទីក្រុងវូហាន។

ជាការសងសឹកដាក់អូស្ត្រាលីវិញ ទីក្រុងប៉េកាំងបានដាក់គោលដៅតម្រង់ទៅរកផលិតផលរបស់អូស្ត្រាលី ដោយ​បាន​បញ្ជា​ឱ្យ​ពាណិជ្ជករ​​ចិនបញ្ឈប់​ការ​ទិញ​ទំនិញ​របស់​អូស្ត្រាលី​​ចំនួន ៧ ប្រភេទ រួមមាន ធ្យូង​ថ្ម ស្រូវ​​ Barley, លោហៈ​និង​រ៉ែ​ទង់ដែង ស្ករស ឈើ ស្រា និង​បង្កង។ ហើយអំពាវឱ្យប្រជាជនចិន ឈប់ធ្វើដំណើរទៅអូស្ត្រាលី អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩៕

លោក ស្កុត ម៉ារីសិន (scott morrison) នាយករដ្ឋមន្ត្រីអូស្ត្រាលី

អត្ថបទដែលជាប់ទាក់ទង