រថយន្ត២គ្រឿងបើកបរស្រប់ទិសដៅគ្នាតាមបណ្ដោយផ្លូវអូសុីអាយសុីស្រាប់តែមកដល់ផ្លូវបំបែកជាបួនក៏បានបុកគ្នាពេញទំហឹង

ភ្នំពេញ៖ រថយន្ត២គ្រឿងបើកបរស្របទិសដៅគ្នា ពីត្បូងទៅជើងតាមបណ្ដោយ អូសុីអាសុីក្នុងល្បឿនលឿនស្រាប់តែដល់ផ្លូវបំបែកជាបួនយន្តកូរ៉េក៏បានបត់ឆ្វេងត្រូវរថយន្ត masda មុខពីក្រោយចំហៀងខាងឆ្វេងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង១៥ នាទីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២០ស្ថិត តាមបណ្ដោយផ្លូវអូសុីអាយសុីក្នុងសង្កាត់ព្រែកលៀបខណ្ឌខណ្ឌជ្រោយចង្វា រាជធានីភ្នំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េពណ៍សពាក់ស្លាកលេខភ្នំពេញ2-M5114 បើកធ្វើដំណើរស្រប់ទិសដៅគ្នាជាមួយនឹងរថយន្តម៉ាក Masdaពណ៍សពាក់ស្លាកលេខភ្នំពេញ2-AS2315 បើកតាមបណ្ដោយផ្លូវ អូសុីអាយសុី ខណះពេលមកដល់ផ្លូវបំបែកជាបួនរថយន្តកូរ៉េក៏បានបត់ឆ្វេងមិនទាន់នឹងឆ្លងផុតផ្លូវផងត្រូវរថយន្ត​Mazda  បុកពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតរថយន្ត Masda យ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីធ្វើការវាស់វែងនិងយករថយន្ដទាំងពីរគ្រឿងទៅដាក់អែបខាងចិញ្ចឹមផ្លូវដើម្បីកុំឲ្យមានការកក់ផ្ទះដល់អ្នកធ្វើដំណើរហើយក៏បានឲ្យភាគីទាំងពីរធ្វើការចរចាគ្នានៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង។ 

អត្ថបទដែលជាប់ទាក់ទង