អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថាបុគ្គលិក និងអ្នកពាក់ព័ន្ធនៅហាង Pedro នៅផ្លូវព្រះសីហនុដទៃទៀត គឺតម្រូវឲ្យធ្វើចត្តាឡីស័ក

(ភ្នំពេញ)៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំ ពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា បុគ្គលិក និងអ្នកពាក់ព័ន្ធនៅហាង Pedro នៅផ្លូវព្រះសីហនុដទៃទៀត គឺតម្រូវឲ្យធ្វើចត្តាឡីស័ក ហើយជៀសវាងមានទំនាក់ទំនងជាមួយមនុស្សច្រើនទៀត។

គួរបញ្ជាក់ផងដែរថា ការណែនាំឲ្យធ្វើចត្តាឡីស័កខាងលើ បានថ្វើឡើងបន្ទាប់ពីក្រសួង បានរកឃើញអ្នកឆ្លងក្នុងសហគមន៍ថ្មីចំនួន ០៤នាក់ទៀត ឡើងសរុប២៣ នាក់ នៅរាជធានីភ្នំពេញ ក្នុងនោះមាន៖ បុរសម្នាក់នៅបុរី លឹម ឈាងហាក់ ច្បារអំពៅ, ស្ត្រីម្នាក់នៅបុរី លឹម ឈាងហាក់ ច្បារអំពៅ, កុមារា អាយុ៣ឆ្នាំ នៅបុរី លឹម ឈាងហាក់ ច្បារអំពៅ និងបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជា មានអ្នកឆ្លងកូវីដ១៩ សរុប៣៣៥នាក់, អ្នកឆ្លងក្នុងសហគមន៍ ២៣នាក់ និងអ្នក ជាសះស្បើយសរុប៣០៤នាក់៕

អត្ថបទដែលជាប់ទាក់ទង