ផ្ទុះរោងចក្រចម្រាញ់ប្រេង Engen Oil Refinery នៅក្នុងទីក្រុង ឌូបែន (Durban) ប្រទេសអាហ្វ្រិកខាងត្បូង

អាហ្វ្រិក៖ បើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយថា មានហេតុការណ៍ផ្ទុះរោងចក្រចម្រាញ់ប្រេង Engen Oil Refinery នៅក្នុងទីក្រុង ឌូបែន (Durban) ប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃសុក្រនេះ។

មន្ត្រីប៉ូលិសក្នុងតំបន់និយាយថា មិនទាន់មានព័ត៌មានជាក់លាក់ពីចំនួនអ្នករងរបួស និងស្លាប់នៅឡើយទេ។
មន្ត្រីពន្លត់អគ្គិភ័យរបស់រដ្ឋ កំពុងត្រូវបានដាក់ពង្រាយនៅកន្លែងកើតហេតុ ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យ៕

អត្ថបទដែលជាប់ទាក់ទង