អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយម៉ាស់ចំនួន ១០.០០០ម៉ាស និងជែលចំនួន ១.០០០ដប ជាអំណោយឧបត្ថមរបស់ឯកឧត្តម វ៉ូ ង៉ុកលី អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ ព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយម៉ាស់ចំនួន ១០.០០០ម៉ាស និងជែលចំនួន ១.០០០ដប ជាអំណោយឧបត្ថមរបស់ឯកឧត្តម វ៉ូ ង៉ុកលី អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងអគុណលោក វ៉ូ ង៉ុកលី អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ដែលបាននាំយកម៉ាស និងជែលឧបត្ថម្ភមកដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាតកូវីដ-១៩ នៅខេត្តព្រះសីហនុ។

លោកអភិបាលខេត្ត សង្ឃឹម និងជឿជាក់ថានិងមានបងប្អូនប្រជាពលរដ្ឋ សប្បុរសជនបន្តនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុបន្តទៀត ដើម្បីយកទៅប្រើប្រាស់ទប់ស្កាត់ការរីករាលដាលនៃជំងឹកូវីដ-១៩ នៅក្នុងសហគមន៍ នៃខេត្តព្រះសីហនុរបស់យើងបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង