ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត ដោយយកប្រាក់ក្រុមហ៊ុនចំនួន ៩.២១៤,៨៧ដុល្លារ

(ភ្នំពេញ)៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី នៅព្រលប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត ដោយយកប្រាក់ក្រុមហ៊ុនចំនួន ៩.២១៤,៨៧ដុល្លារ នៅចំណុចក្រុមហ៊ុន អ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ Bouillot Gauhtier Jacques Marie ភេទប្រុស ជនជាតិជប៉ុន មុខរបរ ប្រធានក្រុមហ៊ុន អ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ស្នាក់ផ្ទះជួលលេខ១៧ ផ្លូវ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

ចំណែកជនសង្ស័យឈ្មោះ ទូច បុព្វត្តា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្នែកលក់ ក្រុមហ៊ុនអ៊ីងជូហ្គោណា ក្នុងផ្សារម៉ាក្រូ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា បានយកលុយរបស់ក្រុមហ៊ុន ដោយគ្មានការអនុញ្ញាតពីជនរងគ្រោះ។ ដោយឡែកសម្ភារៈបាត់បង់មាប លុយចំនួន ៩.២១៤,៨៧ដុល្លារ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង