កម្មកររុករករ៉ែនៃប្រទេសចិន ១៨ នាក់ស្លាប់ ដោយសារពុលកាបោនម៉ូណូស៊ីត

ប៉េកាំង៖ មន្ត្រីក្នុងតំបន់នៃប្រទេសចិន បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៨ នាក់ត្រូវបានរកឃើញស្លាប់បាត់បង់ជីវិត និងមនុស្សម្នាក់ត្រូវបានជួយ​សង្គ្រោះ បន្ទាប់ពីជួបឧបទ្ទវហេតុ នៅទីក្រុង ជុងឈីង(Chongqing) ដែលបង្កឡើងដោយ ការ​ពុលកាបោនម៉ូណូស៊ីត។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Globle Time បានរាយការណ៍ថា ឧបទ្ទវហេតុបានកើតឡើងនៅម៉ោង ៥ នាល្ងាចថ្ងៃសុក្រ ដោយគណៈកម្មការសុវត្ថិភាពការងារកំពុងធ្វើការស៊ើបអង្កេតជុំវិញឧបទ្ទវហេតុនេះ។

កាលពីខែកញ្ញា កម្មករអណ្តូងរ៉ែ ១៦ នាក់ ក៏បានស្លាប់ផងដែរ ដោយសារការផ្ទុះអណ្តូងរ៉ែ ដែលនាំឱ្យមានកាបោនពុលម៉ូណូស៊ីតបណ្តាលឱ្យមនុស្សស្លាប់ដោយសារជាតិពុលនេះ៕

អត្ថបទដែលជាប់ទាក់ទង