ក្រសួងសុខាភិបាល រកឃើញ​មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ១នាក់ ជា​បុគ្គលិក​ហាង Carl’s Jr Burger

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល រកឃើមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ម្នាក់​ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា និងមានករណីជាសះស្បើយម្នាក់ដូចគ្នា។

សូមបញ្ជាក់ផងដែរថាករណី​វិជ្ជមាន​ខាងលើ ជា​បុរស​ជនជាតិ​ខ្មែរ​ ឈ្មោះ ​សាយ​ សៅ​លាង ​អាយុ ២១ឆ្នាំ​ មាន​អាសយដ្ឋាន​ស្នាក់នៅ​ជិត​វត្ត​សន្សំ​កុសល​ សង្កាត់​បឹង​ទំ​ពន់​ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ ដែលជា​បុគ្គលិក​ហាង Carl’s Jr Burger ទួល​ទំពូង​ ធ្លាប់​រស់នៅ​ជាមួយ​អ្នកជំងឺ​ឈ្មោះ ​ញិ​ល​ សុខ​កូឡា​ភេទប្រុស​អាយុ ២២ មុន​ថ្ងៃទី ២៨ ខែវិច្ឆិកា ២០២០ ដែលធ្វើការ​នៅ Pedro ផ្លូវ​ព្រះសីហនុ​ និង​បាន​រក​ឃើញ​មាន​វីរុស​កូ​វី​ដ-១៩ នៅ​ថ្ងៃទី ០៣ ខែធ្នូ​ឆ្នាំ ២០២០។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ខាងលើ​នេះ​ ដែលផ្ត​ល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជធានី​ភ្នំពេញ​ គឺ​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ​ត្រូវ​បានដាក់ឲ្យសម្រាក​ព្យាបាល​នៅ​មណ្ឌលសុខភាព​ចាក់​អង្រែ​រាជធានី​ភ្នំពេញ​។

តាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកនេះ «ព្រឹត្តិការណ៌សហគមន៌​ ២៨វិច្ឆិកា» រកឃើញមានអ្នកឆ្លង សរុប ៣០នាក់ហើយ។

ក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៤៦ករណី ក្នុងនោះអ្នកជំងឺ៣០៦ បានជាសះស្បើយ។

ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមអានព័ត៌មានលម្អិត ស្តីពី ករណីលើកដំបូងនៃការចម្លងចូលសហគមន៌​ មានភ្ជាប់ជូនខាងក្រោមនេះ​ ៖

 

អត្ថបទដែលជាប់ទាក់ទង