មេក្លោងគ្រឿងញៀនមេតំហ្វេតាមីនចំនួន៣០ដុំធំ បម្រុងលោតឆ័ត្រចូលមកកម្ពុជាតែត្រូវសម្ថកិច្ចបង្រ្កាបបាន

(បាត់ដំបង)៖ យោងតាមរបាយការណ៏ពីសម្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី ៥​ ខែ​ ធ្នូ​  ឆ្នាំ​២០២០នេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី​ សាត​គឹម​សាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្ត​ បាត់​ដំបង។

ជាមួយគ្នានេះដែរឆ្លងតាមការស្រាវជ្រាវជាច្រើនថ្ងៃកន្លងមកនិងមានពត៌មានរាយការណ៍មកថា មានមេឈ្មួញគ្រឿងញៀនដ៏ធំមួយបម្រុងលោតឆ័ត្រនាំចូលមកកម្ពុជា ភ្លាមៗនោះដែរលោកស្នងការខេត្តក៏បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី កុយ​ហៀង​ ស្នងការរងផែន​ការងារគ្រឿងញៀន​ ដឹកនាំកម្លាំង​ការិយាល័យជំនាញចូលរួម​សហការណ៍ជា​មួយ​មន្រ្តីនគរបាលមន្ទីរប្រឆាំងបទល្មេីស​គ្រឿង​ញៀ​ន​​នៃ​អគ្គស្ន​ង​ការដ្ឋាននគរបាលជាតិ​ បានធ្វើការបង្រ្កាបករ​ណីគ្រឿង​ញៀនមួយករណីនៅមូល​ដ្ឋានស្រុកកំ​រៀង​ ខេត្តបាត់​ដំបង​ដោយឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃម្នាក់ឈ្មោះ​ផាត់​ ភុំរតនា​ហៅហ្វា​មាន​ទី​លំ​នៅ​ឃុំណងប៊ុន​ ស្រុកបរ៉ៃ​ ខេត្តត្រាត​ប្រទេ​ស​​ ​​ថៃ។

គួរបញ្ជាក់ដែរថាវត្ថុតាងដកហូតបានរួមមាន៖ ១/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកក​ក​ICEចំនួន៣០ដុំធំ​ មានទម្ងន់សរុប២​៩៨៥៧,​០២​ក្រាម។ ២/ទូរស័ព្ទដៃ សៀវភៅធនាគារនិងលិខិតឆ្លងដែន។

បច្ចុប្បន្ន ជនសង័្សយរួមនិងវត្ថុតាងដែលដកហូតបានខាងលេីកំពុងធ្វេីការស្រាវជ្រាវបន្ត​ និងរៀបចំបញ្ជូនទៅតុលាការដេីម្បូីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង