​ប៉ូលីស​បារាំង ​ប៉ះទង្គិច​ជាមួយ​ហ្វូង​បាតុករ​ កើតជា​អំពើ​ហឹ​ង្សា​ក្នុង​ទីក្រុង​ប៉ារីស​

(អន្តរជាតិ)៖ ​ក្រុមអ្នកតវ៉ា​រាប់ពាន់នាក់​ បាននាំគ្នា​ចេញ​ដើរ​តាម​ដងផ្លូវ​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​បារាំង​ ដែល​បាន​ព្រៀង​សេចក្តីស្នើច្បាប់​ដ៏​ចម្រូងចម្រាស់​មួយ ដែល​នៅ​ទីបំផុត​ការ​ត​វ៉ា​នេះ​បាន​ក្លាយទៅជា​អំពើ​ហឹ​ង្សា​ដ៏​ឃោរឃៅ ដោយមាន​ការដុត​បំផ្លាញ​រថយន្ត អាគារ ការបំផ្លិចបំផ្លាញ​ដោយ​វាយ​បំបែក​បង្អួច​ផ្ទះ​និង​ឈានទៅដល់​ប៉ះទង្គិច​ជាមួយ​ប៉ូលីស​។​ ក្រុម​ប៉ូលីស​បាន​បាញ់​ឧ​ស្ម័​នបង្ហូរទឹកភ្នែក ​ដើម្បី​បំបែកហ្វូង​បាតុករ​។​

ពួក​បាតុករ​ បាននាំគ្នា​ចេញដំណើរ​ពី​ទីក្រុង​កំពុងផែ Porte des Lilas​ ដែល​នៅ​ភាគ​ពាយព្យ​នៃ​ទីក្រុង​ប៉ារីស​ កាលពី​ថ្ងៃ​សៅរ៍​ (​ម៉ោង​នៅ​ប្រទេស​បារាំង​)​ ហើយ​បន្តដំណើរ​មក​ទីលាន​ the Place de la Republique នៅ​កណ្តាល​ទីក្រុង​ប៉ារីស​។​ ពួក​បាតុករ​ បាន​សំដែង​ការខឹង​សម្បារ​ចំពោះ​ការប្រើ​អំពើ​ហ​ង្សា​របស់​ប៉ូលីស​កាលពី​គ្រាកន្លងមក​ និង​ពង្រាងច្បាប់​ថ្មី​របស់លោក​ប្រធានាធិបតី​ អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ​ដែលមាន​គោលដៅ​ការពារ​នយោបាយ​សន្តិសុខ​របស់​ប៉ូលីស​។​ ពួក​បាតុករ​ បាន​ស្រែក​ពាក្យស្លោក​ថា​ ​ប្រទេស​បារាំង​ ជា​ទឹកដី​សម្រាប់តែ​សិទ្ធិ​ប៉ូលីស ​ដកចេញ​វិញ​ទៅ​ច្បាប់​សន្តិសុខ​ស្អី​គេ​នោះ​។ ​នៅពេលដែល​ហ្វូង​បាតុករ​ស្រែកថា​ គ្រប់ៗ​គ្នា​ស្អប់​ប៉ូលីស​ណាស់ និង​ថា​ ​ប្រឆាំង​មូលធននិយម អ្នកខ្លះ​ក៏បាន​គ្រវែង​ដុំថ្ម​ទៅលើ​កញ្ចក់​ហាង​និង​គេហដ្ឋាន​នានា ព្រមទាំង​ផ្សារ​ទំនើប ទីភ្នាក់ងារ​អចលនទ្រព្យ​ និង​ធនា​គារ​ជាដើម​។

​យោងតាម​ច្បាប់​ថ្មី​នេះ មិន​អនុញ្ញាត​ឲ្យ​មានការ​ថតរូប​ប៉ូលីស ​ក្នុងពេល​បំពេញបេសកកម្ម​ ហើយ​បង្ហោះ​នោះទេ ដែល​ច្បាប់​នេះ​ត្រូវបាន​គេ​គ្រោងឡើង​ក្រោយពី​មានការ​ថត​និង​បង្ហោះ​រូបភាព​ប៉ូលីស​ស្បែក​ស​ប្រកាន់ពូជសាសន៍​បាន​វាយ​ធ្វើបាប​អ្នកចម្រៀង​ស្បែក​ខ្មៅ​ម្នាក់​ និង​បង្ក​ឲ្យ​មានការ​តវ៉ា​ទូទាំងប្រទេស​នាពេល​កន្លងមក​៕ ​

អត្ថបទដែលជាប់ទាក់ទង