សម្តេចតេជោ​ ហ៊ុន​ សែន បញ្ជាជាបន្ទាន់ដល់អភិបាលរាជធានី-ខេត្ត ចុះណែនាំដល់កន្លែងលក់ដូរ ឬប្រជុំជននានា ឲ្យពង្រឹងវិធានការអនាម័យ ក្នុងករណីមិនធ្វើតាម ត្រូវបិតទីតាំងនេះជាបណ្តោះអាសន្ន

(ភ្នំពេញ)៖ នៅក្នុងសារសំឡេងពិសេសនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បញ្ជាជាបន្ទាន់ដល់អាជ្ញាធររាជធានី ខេត្ត និងថ្នាក់មូលដ្ឋាន ឱ្យបន្តចុះពិនិត្យ ការអនុវត្តគម្លាតសង្គម ឱ្យបានម៉ឺងម៉ាត់ តាមដានគ្រប់ទីកន្លែងលក់ដូរ ទីប្រជុំជន និងផ្សារនានា ឱ្យអនុវត្តឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្នុងករណីទីតាំងខាងលើ មិនអនុវត្តន៍តាម ត្រូវប្រើអំណាចរបស់រដ្ឋបាលខេត្ត-រាជធានី បិទហាងឬកន្លែងលក់ដូរនោះជាបណ្តោះអាសន្នសិន។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការមិនគោរពវិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងអ្នកលក់ និងអ្នកទិញនៅក្នុងហាងមួយ ជាមូលហេតុនាំឲ្យមានការចម្លងខ្លាំង៕

អត្ថបទដែលជាប់ទាក់ទង