ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះផ្សព្វផ្សាយ និងអប់រំជូនដល់ពលរដ្ឋនិងផ្តល់ថ្នាំពេទ្យជូនពលរដ្ឋក្រុងស្វាយរៀងពីវិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកូវីដ១៩

(ខេត្តស្វាយរៀង) ៖ ក្នុងឱកាសខួបលើកទី៩ការបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និង ដោយមានការចង្អុលបង្ហាញ ពី លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំដោយលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន មន្ទីរ សុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិបានបន្តចុះផ្សព្វផ្សាយ និងអប់រំជូនដល់ប្រជាពលរដ្ឋរស់នៅ ភូមិ វាល យន្ត សង្កាត់ ស្វាយ រៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀង

បានបន្តចុះផ្សព្វផ្សាយ និងអប់រំជូនដល់ប្រជាពលរដ្ឋរស់នៅ ភូមិ វាល យន្ត សង្កាត់ ស្វាយ រៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឲ្យពួកគាត់បានយល់កាន់តែច្បាស់ពីវិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកូវីដ១៩ រួមជាមួយនិងការផ្តល់ជាអំណោយថ្នាំពេទ្យជូនដល់ប្រជាពលរដ្ឋដែលកើតជំងឺផ្សេងៗប្រចាំកាយ ហើយការងារ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ ១៩នេះត្រូវបានរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តដាក់យ៉ាងខ្លាំងផងដែរ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានមានប្រសាសន៍ឲ្យដឹងថា៖ការចុះអប់រំដល់ប្រជាពលរដ្ឋពីវិធីសាស្ត្រទប់ស្កាត់ និងការពារជំងឺកូវីដ១៩ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយនឹងក្រុមការងារគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់ស្វាយរៀងសរុបចំនួន២៨នាក់ ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលដឹកនាំដោយលោក វេជ្ជបណ្ឌិត កែរ រដ្ឋា ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀប នៃការលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាព្រួយបារម្ភ យ៉ាងខ្លាំងចំពោះជំងឺកូវីដ១៩ កំពុងតែរីករាលដាល ក្នុងសហគមន៍ដែលសម្តេចតេជោ ហៅថាព្រឹត្តិការណ៍២៨វិច្ឆិកា គឺដោយសារការមិនគោរពតាមវិធានការសុខាភិបាលការអនុវត្តន៍ចត្តាឡីស័ករបស់ប្រជាពលរដ្ឋមិនត្រឹមត្រូវធ្វើអោយមានការចម្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស ។ ដេីម្បីជៀសឆ្ងាយ ពីជំងឺដ៏កាច សាហាវនេះ ប្រជាពលរដ្ឋត្រូវលាងដៃជាប្រចាំជាមួយសាប៊ូ ឬអាល់កុលពាក់ម៉ាស់ រស់នៅគម្លាតសង្គម បេីមិន បាច់រស់នៅក្នុងផ្ទះ ។

ក្រៅពីនេះក្រុមការងារក៏បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់ អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានដឹងច្បាស់ពីវិធីរស់នៅឲ្យមានអនាម័យល្អ ដែលមានគោលបំណងធំបំផុតនោះគឺ ចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។

ក្រុមការងាគ្រូពេទ្យឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមមាន៖ អាកុល ៥០ដបធំ, ម៉ាស់ ៦០០ម៉ាស់, សាប៊ូចំនួន ១០០ដុំ, ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ចំនួន ១០០សន្លឹក, ទឹកសុទ្ធ ១០០ដបព្រមទាំងថ្នាំពេទ្យសម្រាប់ព្យាបាលជម្ងឺ ១០ថ្ងៃ ជូនប្រជាពលរដ្ឋចំនួន ៥០គ្រួសារ មាន ថ្នាំ ក្តៅ ខ្លួន ឈឺ ក្បាល ក្អក រាគ ឈឺក្រពះ ថ្នាំ បន្តក់ ភ្នែក ។ ល។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្ថែមទៀតថា ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ កិត្តិសង្កិហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចតំណាងរាស្ត្រមណ្ឌលស្វាយរៀង សមាជិកា គណៈកម្មាធិការកណ្តាលប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានធ្វើអោយការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ក្នុងខេត្តស្វាយរៀ្ងង បានល្អប្រសើរដោយមាន កោតសរសើរ ពីក្រសួងសុខាភិបាល និងលោកជំទាវប្រធានអង្គការសុខភាព ពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា និងមិនករណី វិជ្ជមាន កូវីដ១៩នៅក្នុងខេត្តស្វាយរៀង ទេ ៕

អត្ថបទដែលជាប់ទាក់ទង