សម្តេច​ តេជោ​ ហ៊ុន​ សែន បានត្រៀមព្រះរាជក្រឹត្យ​និង​សារលិខិត​រួច​ទៅព្រះមហាក្សត្រ ដើម្បី​ដាក់​ប្រទេស​ក្នុង​អាសន្ន

(ភ្នំពេញ) ៖ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានត្រៀមព្រះរាជក្រឹត្យ​និង​សារលិខិត​រួច​ទៅព្រះមហាក្សត្រ ដើម្បី​ដាក់​ប្រទេស​ក្នុង​អាសន្ន​រួច​ ដោយគិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ០៦ ខែធ្នូ​នេះ​កម្ពុជា​បាន​រក​ឃើញ​វិជ្ជមាន​បន្តបន្ទាប់​រហូត​ដល់ ៣០ នាក់​ដែល​បាន​ឆ្លង​កូ​វី​ដ​-១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ហេតុ​ដូច្នេះ​ជា​ថ្មី​ម្តងទៀត​សម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រកាស​ថា សម្តេច​បាន​ត្រៀម​រួចរាល់​អស់ហើយ​នូវ​ព្រាង​ព្រះរាជក្រឹត្យ​និង​សារលិខិត​ដើម្បី​ស្នើ​សុំ​ព្រះមហាក្សត្រ ដើម្បី​ស្នើ​សុំ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។

យោង​តាម​សារ​សម្លេង​របស់​សម្តេច​តេ​ជោ ដែលអង្គភាពសារព័ត៌មាន ទទួលបាននិងចេញផ្សាយ​នាពេលថ្មីៗនេះ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា «​ខ្ញុំ​សូម​និយាយ​ដោយ​ត្រង់​ថា​ខ្ញុំ​រួចរាល់​អស់ហើយ នូវ​ព្រះរាជក្រឹត្យ និង​សារលិខិត ដើម្បី​ថា្វ​យ​ព្រះមហាក្សត្រ​ដើម្បី​ស្នើ​សុំ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។ ព្រៀង​នូវ​អនុក្រឹត្យ​សម្រាប់​ប្រធានរដ្ឋសភា​ប្រធាន​ព្រឹទ្ធសភា​រួច​ស្រេច​ទៅ​ហើយ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ដើរ​ដល់​ជំហាន​បែប​នេះនោះ​ទេ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​សេចក្តី​កម្ពុជា​គាំង​ទាំងស្រុង​តែ​ម្តង​»​។

 

សម្តេច​តេជោបន្ត​ថា «​ប្រសិនបើ​បិទ​ប្រទេស ឬ​ផ្នែក​ណា​មួ​បែប​យ​របស់​ប្រទេស ដូច​ជា​រាជធានី​ភ្នំពេញ ឬ​ខេត្ត​ណាមួយ​នោះ វា​នឹង​ធ្វើ​ឲ្យ​គាំង​ដំណើរការ​សេដ្ឋកិច្ច ជា​ពិសេស​ប៉ះពាល់​ដល់​ការ​រកស៊ី​របស់​ប្រជាពលរដ្ឋ​របស់​យើង​» ។ សម្តេច​តេ​ជោ​លើក​ឡើង​ថា​ដើម្បី​បញ្ជៀ​ស​បញ្ហា​នេះ​គឺ​មាន​តែ​អាជ្ញាធរ​ទាំងអស់​គ្រប់​ជាន់​ខ្នា​ក់​ត្រូវ​ខិតខំ​ប្រឹងប្រែង ពិសេស​នោះ​ប្រជាពលរដ្ឋ​តែ​ម្តង​។ សូម​បងប្អូន​ទាំងអស់​គ្នា ធ្វើការ​យោគយល់​ចំពោះ​ស្ថានការណ៍​នេះ យើង​ធ្វើ​មិន​ដើម្បី​អ្នក​ណា​ទេ គឺ​ធ្វើ​ដើម្បី​សា​ម៉ី​ខ្លួន​តែ​ម្តង​។

សម្តេច​បញ្ជាក់​ថា​៖​តាំងពី​ឃ្លា​ដំបូង​យើង​ថាបើ​បុគ្គល​ម្នាក់​ៗ​មិន​អាច និង​ធ្វើ​កិច្ច​ការងារ បាន​ទេ និង​ធ្វើការ​ចម្លង​ដល់​ក្រុម​គ្រួសារ​និង​សង្គម ដែល​ធ្វើ​បំផ្លាញ​ដល់​សហគមន៍​របស់​យើ ង​ដែល​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ប្រទេស​ជា​យើង​»​។ សម្តេច​ក៏​បាន​ឡើ​ក​ឡើង​ថា​កន្លង​មកនេះ​សម្តេច​បាន​លើក​ឡើង​ថា​ស្នើ​សុំ​ថា​ក្នុង​រយៈពេល​១៥​ថ្ងៃ បើ​យើង​មិន​អាច​គ្រប់គ្រង​មិន​បាន​ចំពោះ​ស្ថានភាព​នេះ​គឺ​ពិបាក​។ តាំងពី​ថ្ងៃ​ទី ៣០ ​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​៦​ថ្ងៃ​មក​ហើយ ដែល​ក្នុង​រយៈពេល​នោះ​គឺ​មា ន​តែ​ថ្ងៃនេះ​(​ថ្ងៃ​ទី​៦​ធ្នូ​)​មានការ​ឆ្លង​តិច​មាន​តែ​១​នាក់ បើ​ព្រៀម​ធៀប​នឹង​ថ្ងៃមុន​មាន​ចំនួន​ច្រើន​។

ក៏​ប៉ុន្តែ​មិនមែន​ន័យ​ថា​យើង​បញ្ចប់​ស្ថានការណ៍​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិការ​នោះ​ទេ​។ សម្តេច​បាន​លើក​ឡើង​ថា​ត្រូវ​តែ​បន្ត​ការ​ខិតខំ​បន្ថែម​ទៀត​ព្រោះថា​មិនដឹង​ការ​លាក់ខ្លួន​ជំងឺ​នេះ​ស្ថិត​នៅ​ទីណា​ទៀត ដូច្នេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​ប្រចាំ ។ ហាង​ខ្លះ​ដែល​ត្រូវ​បិទ គឺ​ត្រូវ​បិទ​មួយ​រយៈ​ដើម្បី​ពិនិត្យ​បុគ្គលិក និង​បាញ់ថ្នាំ​សម្លាប់ ជា​ជៀង​ទុក​ហាង​នោះ​ជាក ន្លែ​ង​ជម្រក​នូវ​ជំងឺ​ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ស្តា​ឡើង​វិញ​បាន​។សម្តេច​បញ្ជាក់​ថា «​ខ្ញុំ​សង្ឃឹមថា​បងប្អូន​ទាំងអស់​មានការ​យោគយល់ អា​ធ្យា​ស្រ័យ​ជា មួយ​សភាពការណ៍​ដែល​បាន​កើតឡើង​ក្នុង​ប្រទេស​យើង ។

សូម​បង​ប្អ​ន​ពាក់​ម៉ាស់ ហើយ​ខ្ញុំ​ស ង្ឃឹ​ម​ថា​ប្រជាជន​យើង​ភាគច្រើន​មិន​ខ្វះ​លុយ​ទិញ​ម៉ាស់​នោះ​ទេ ហើយ​សម្រាប់​ម៉ាស់​ដែល​បាន បញ្ចេញ​មក​ដល់​ពេល​នេះ​មាន​ច្រើន​លាន​ម៉ាស់​ទៅ​ហើយ​ទាំង​វិស័យ​ឯកជន ក៏​ដូច​ជា រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងសុខាភិបាល ដែល​មាន​ចំនួន​៣​លាន​ម៉ាស់​នៅ​ភ្នំពេញ និង​សៀមរាប​១​លាន​ម៉ាស់​»​។

ជាមួយ​គ្នា​នោះ​ដែរ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា​រហូត​មក​ដល់​ពេល​នេះ ក្រសួង​បាន​កំណត់​ពី​ស្ថានភាព​ជំងឺ​នូវ​ភាព​ខុស​គ្នា​រវាង​ព្រឹត្តិការ​៣​វិច្ឆិកា​និង​ព្រឹត្តិការណ៍ សហគមន៍​២៨​វិច្ឆិកា និង​កំណត់​បាន​អត្តសញ្ញាណ​នូវ​អ្នក​ដែល​បាន​ឆ្លង មុនគេ​ផង​ដែរ​។ ចំពោះ អ្នក​ដែល​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ត្រូវ​តែ​ប្រញាប់ប្រញាល់​ទៅ​រក​គ្រូពេទ្យ​និង​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ៕

អត្ថបទដែលជាប់ទាក់ទង