លោក​ ដូ​ណាល់ ត្រាំប្រាប់ឱ្យអភិបាលរដ្ឋចរចា ត្រលប់លទ្ធផលឈ្នះមករូបលោកវិញ ក្រោយបែកធ្លាយភស្តុតាងថ្មី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ឱ្យអភិបាលរដ្ឋចរចា ជួយ​កែប្រែជ័យជម្នះបោះឆ្នោតរបស់លោក ត្រាំនៅក្នុងរដ្ឋចរចា។

លោក ត្រាំ ជំរុញ​ឱ្យ​លោក Brian Kemp កោះប្រជុំពិសេសជាមួយថ្នាក់ដឹកនាំក្នុងរដ្ឋចរចា ក្នុងការ​កែប្រែ​លទ្ធផលជ័យជម្នះរបស់លោក ចូ បៃដិន មកជារូបលោក វិញ បន្ទាប់ពីបែក​ធ្លាយ​ភស្តុតាង​វីដេអូ បុគ្គលិករាប់សន្លឹកឆ្នោតទាយកប្រអប់ដាក់ស្រោមសំបុត្រយកទៅរាប់ ដោយគ្មានអ្នកសង្កេតការណ៍។

លោក ត្រាំ នៅតែបដិសេធមិនទទួលយកលទ្ធផលបោះឆ្នោត ដោយចោទប្រកាន់ថា ការឈ្នះរបស់លោក បៃដិនគឺដោយសារមានការក្លែងបន្លំ។

លោក ត្រាំ បានដាក់ពាក្យបណ្តឹងទៅរដ្ឋមួយចំនួន ប៉ុន្តែត្រូវបរាជ័យ។ រដ្ឋចរចា ជារដ្ឋសំខាន់មួយ ដែលមានសំឡេងប្រទាញប្រទង់គ្នាខ្លាំងកម្រកើតមាន ក្នុងប្រវត្តិសាស្ត្របោះឆ្នោតសហរដ្ឋអាមេរិក។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងថ្មីមួយទៀត ទៅកាន់រដ្ឋចរចា ដើម្បីស្វែងរកលទ្ធផលការពិត ក្នុងការរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីបែកធ្លាយវីដេរអូមួយបង្ហាញពីសកម្មភាពរបស់បុគ្គលិករៀបចំការបោះឆ្នោត បានទាញប្រអប់ដាក់សន្លឹកឆ្នោតយកទៅរាប់នៅពេលយប់ ដោយគ្មានការ​តាម​ដានពីសារព័ត៌មាន និងគណបក្សសាធារណៈរដ្ឋ។
ប្រធានគ្រប់គ្រងរដ្ឋចរចា បានជំរុញឱ្យមានការធ្វើសាវនកម្មលទ្ធផលឆ្នោតឡើងវិញ ដោយយោងទៅតាម ភស្តុតាងបែកធ្លាយថ្មីនេះ។

សេចក្តីថ្លែងការណ៍ របស់ក្រុមយុទ្ធនាការលោក ត្រាំ បង្ហាញថា ពាក្យបណ្តឹង រួមទាំងប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែក ពីកំហុសដំណើរការសុវត្តិភាពបោះឆ្នោត ដែលបង្ហាញពីភាពសម្ងាត់។

ទោះបីជា លោក ត្រាំបានបដិសេធមិនទទួលយកលទ្ធផលបោះឆ្នោតក្តី ប៉ុន្តែលោក ក៏បានបើកភ្លើងខៀវ ឱ្យសេតវិមានរបស់លោក រៀបចំដំណើរការនិតិវិធីផ្លាស់ប្តូរអំណាច ទៅឱ្យលោក ចូ បៃដិនផងដែរ។ ហើយលទ្ធផលជាក់ច្បាស់ នឹងត្រូវដឹងច្បាស់នៅថ្ងៃបោះ​ឆ្នោតរបស់ប្រតិភូបោះឆ្នោតអាមេរិក នៅថ្ងៃទី ១៤ ខែធ្នូនេះ៕

អត្ថបទដែលជាប់ទាក់ទង