(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល រកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៤នាក់ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា និងមិនមានករណីជាសះស្បើយនោះទេ។
សូមបញ្ជាក់ផងដែរថាករណីវិជ្ជមានខាងលើ ដែលជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា រួមមាន ៖ ១. បុរសជនជាតិខ្មែរឈ្មោះ អិត កុម៉ាល អាយុ ៣៥ ឆ្នាំមានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ បានទៅហាង Zando បឹងកេងកងនៅថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសខាងលើនេះផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញគឺវិជ្ជមានវីរុសកូវីដ -១៩។
២.បុរសជនជាតិខ្មែរឈ្មោះ សន សាន់បញ្ញារិទ្ធ អាយុ ២០ ឆ្នាំមានអាសយដ្ឋានស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាលជា បុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ) ។
លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់បុរស ខាងលើនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញ គឺវិជ្ជមានវីរុសកូវីដ -១៩។
៣.ស្ត្រីជនជាតិខ្មែរឈ្មោះ ឡុង សុខនី អាយុ ៣៣ ឆ្នាំមានអាសយដ្ឋានស្នាក់នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាលជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ) ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីខាងលើនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញន គឺវិជ្ជមានវីរុសកូវីដ -១៩។
និង៤. បុរសជនជាតិខ្មែរឈ្មោះ ទៅ គឹមហុក អាយុ ២៧ ឆ្នាំមានអាសយដ្ឋានស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យរាជធានីភ្នំពេញ បានចូលទៅហាង PEDRO ដែលជាអ្នកប៉ះពាល់ជាមួយ អ្នកជំងឺឈ្មោះ ញិល សុខកូឡា ដែលត្រូវបានរកឃើញមានវីរុសកូវីដ -១៩ នៅថ្ងៃទី ០៣ ខែធ្នូឆ្នាំ ២០២០ ហើយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសអាយុ ២៧ ឆ្នាំខាងលើនេះ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញគឺវិជ្ជមានវីរុសកូវីដ -១៩។
បច្ចុប្បន្ននេះអ្នកជំងឺទាំង ៤នាក់ត្រូវបាន ដាក់ឲ្យ សម្រេចបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ
តាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកនេះ «ព្រឹត្តិការណ៌សហគមន៌ ២៨វិច្ឆិកា» រកឃើញមានអ្នកឆ្លង សរុប ៣៨នាក់ហើយ។
ក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៣៥៤ករណី ក្នុងនោះអ្នកជំងឺ៣០៧ បានជាសះស្បើយ។
ដោយឡែកអ្នកជំងឺដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមអានព័ត៌មានលម្អិត ស្តីពី ករណីលើកដំបូងនៃការចម្លងចូលសហគមន៌ មានភ្ជាប់ជូនខាងក្រោមនេះ ៖