អភិបាលខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល បានដឹកនាំក្រុមការងារមកពីតាមមន្ទីរជុំវិញខេត្ត ចុះត្រួតពិនិត្យ និងអប់រំណែនាំ ព្រមទាំងផ្សព្វផ្សាយ អំពីវិធានការការពារ ពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ព្រមទាំងផ្សព្វផ្សាយ អំពីវិធានការការពារ ពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩

(ប៉ៃលិន) ៖ គេសង្កេតឃើញ អភិបាលខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារមកពីតាមមន្ទីរជុំវិញខេត្ត ចុះត្រួតពិនិត្យ និងអប់រំណែនាំ ព្រមទាំងផ្សព្វផ្សាយ អំពីវិធានការការពារ ពីការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅចំណុចផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និងផ្សារសាមគ្គី ហៅប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ក្នុងការចុះផ្សព្វផ្សាយពីវិធាន ការការពារជម្ងឺនេះ ក៏មានក្រុមយុវជន ស.ស.យ.ក ខេត្តប៉ៃលិន អមដំណើរផងដែរ
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ លោកអភិបាលខេត្តប៉ៃលិន បានធ្វើការដាស់តឿន ក្រើនរំលឹ ក ឱ្យប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋទាំងអស់ជាពិសេសអាជីវករលក់ដូរនៅក្នុងផ្សា រ ត្រូវរឹតបន្តឹងបន្ថែមទៀត ខណ:ជម្ងឺកូវីដ ១៩ ដ៏កាចសាហាវ១នេះ កំពុងរីករាលដាលនៅលើពិភព លោកក៏ដូចជាប្រទេសកម្ពុជា ដោយត្រូវឱ្យយើងរាល់គ្នាយកចិត្តទុកដាក់ គោរពឱ្យបានខ្ជាប់ខ្ជូន នូវវិធានការ ការពារ មេរោគមួយនេះ របស់ក្រសួងសុខាភិបាល ក្រោយពីមានការរកឃើញវិជ្ជមានដោយសារជម្ងឺនេះ ជាបន្តបន្ទាប់នៅតាមផ្សារ និងហាងលក់សម្ភារៈមួយចំនួននៅរាជធានីភ្នំពេញ ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ៖ បើទោះបីជានៅក្នុងខេត្តប៉ៃលិន មិនទាន់មានអ្នកវិជ្ជមានជម្ងឺនេះយ៉ាងណាក្តី តែយើងទាំងអស់គ្នា ត្រូវមានវិធានការ ការពារបង្ការ និងទប់ស្កាត់ឱ្យ បានតឹងរឹងបំផុត ព្រោះយើងមិនដឹងមេរោគនេះវាលាក់ខ្លួននៅទីណានោះទេ ជាពិសេសនៅទីប្រជុំជន តាមបណ្តាហាងលក់ទំនិញ ហាងបាយ រមណីយដ្ឋាន ជាដើម ។

សូមឱ្យម្ចាស់ហាង ឬម្ចាស់កន្លែងកំសាន្តនានាក្នុងខេត្ត ត្រូវតែមានវិធានការខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ការពារ លាងដៃនឹងទឹកអាល់កុល ឬជែល ព្រមទាំងនៅឃ្លាតឆ្ងាយពីគ្នា ប្រវែង១.៥មែត្រ ។ បើមិនដូច្នេះទេ ហាង ឬកន្លែងលក់ទំនិញទាំងនោះ អាចប្រឈមមុខនឹងការបិទទ្វារមិនឲ្យដំណើរការទៀតនោះឡើយ ។

សូមបញ្ជាក់ថា ៖ រហូតមកដល់ពេលនេះ ក្រុមយុវជនស.ស.យ.ក ខេត្តប៉ៃលិន កំពុងតែមមាញឹក ពោលគឺចុះអប់រំណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូចភ្លៀងរលឹម ដើម្បីការពារជម្ងឺមួយនេះ ឆ្លងរាលដាលនៅក្នុងសហគមន៍ ។

លើសពីនេះ ក្រុមការងារក៍បានអប់រំប្រជាពលរដ្ឋឱ្យមានការប្រុង ប្រយ័ត្ន ហើយបើមានប្រជាពលរដ្ឋណាម្នាក់ មានអាការក្តៅខ្លួន ក្អក ហៀរសំបោរ ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដែលនៅជិត ដើម្បីធ្វើការពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង