លោកអ្នកអាចថតរូប សម្លៀកបំពាក់របស់ព្រះរាជាខ្មែរនាសម័យអង្គរបាននៅ……..

ព្រះរាជាខ្មែរនាសម័យអង្គរគឺជាមហាក្សត្រដែលមានឫទ្ធិអំណាចខ្លាំងក្លាដោយសារតែរិទ្ធបារមីក្នុងការដឹកនាំប្រទេសរបស់ទ្រង់នេះហើយ ទើបបានជាធ្វើឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ដោយមិនអាចបំភ្លេចបានអំពីស្នាព្រះហត្ថដ៏ល្បីល្បាញរបស់ព្រះអង្គ។

ដើម្បូីរំលឹកពីវីរៈភាពរបស់ព្រះអង្គ ពេលនេះក្រុមការងារថត «ឡោវ ស្ទូឌីយោ» បាននាំយកសម្លៀកបំពាក់បុរាណ គ្រងតួដោយលោក ប៉ែន ភ័ក្រ្តសុធារិទ្ធិ ដើម្បីអោយកូនខ្មែរយើងជំនាន់ក្រោយបានយល់ដឹង និងស្គាល់ពីសម្លៀកកាលពីសម័យបុរាណ។

ប្រសិនបើបងប្អូនជនរួមជាតិ ស្រលាញ់ និងចង់តុបតែងសម្លៀកបំពាក់បុរាណនេះ បងប្អូនទាំងអស់គ្នាអាចទាក់ទងទៅកាន់ ក្រុមការងារថត «ឡោវ ស្ទូឌីយោ» ដើម្បីថតរូបគ្រងសម្លៀកបំពាក់របស់ព្រះរាជាខ្មែរនាយុគសម័យអង្គរ

ឈុតសម្លៀកបំពាក់របស់ ព្រះមហាក្សត្រខ្មែរនាសម័យអង្គរ ដែលជាសម័យកាលដ៏រុងរឿង។ ព្រះរាជានៃមហាអាណាចក្រអង្គរខ្មែរ មានអំណាចខ្លាំងក្លា ព្រះអង្គមានបញ្ញាឆ្លាតវៃ ដឹកនាំប្រកបដោយវិន័យ និងថាមពលខ្លាំងក្លា
ដូចអត្ថបទសិលាចារឹកជាច្រើនបានកោតសរសើរ ចំពោះគុណសម្បត្តិរបស់ព្រះរាជាថា សុទ្ធសឹងតែមានថ្វីព្រះហស្ដខ្លាំងពូកែ ទទួលបានជ័យ ជម្នះលើខ្មាំងសត្រូវជានិច្ច។

ក្នុងន័យនេះដែរ ដើម្បីរំលឹកពីវីរៈភាពរបស់ព្រះអង្គ ក្នុងនាមជាកូនខ្មែរសូមបង្ហាញជូននូវឈុតសម្លៀកបំពាក់របស់
ព្រះមហាក្សត្រ នៃសម័យអង្គរខ្មែរ ជូនកុលបុត្រកុលធីតាខ្មែរគ្រប់រូបបានឈ្វែងយល់ទាំងអស់គ្នា។

អ្នកច្នៃគ្រឿង៖ លួង ផានិត
សម្លៀកបំពាក់៖ ប៉ូច សំអូន
រៀបចំផាត់មុខ៖ Kimo Vuthsak
តួអង្គគ្រងឈុត៖ Pen Pheak Sothearith
ក្រុមការងារថតរូប៖ ឡោវ ស្ទូឌីយោ

📲📲ទាក់ទង់តាមលេខ: 069 989 900 / 099 777 989
🏡 ផទះលេខB-36 ផ្លូវ02 កែងផ្លូវលេខ230 (ផ្លូវកោសដូងជាប់ផ្ទះ សំណាក់ នាគពីរ) សង្កាត់ទឹកល្អក់III ខណ្ឌទួលគោក ភ្នំពេញ។
Map: https://maps.app.goo.gl/rqysthz4VSeUCyiy6

     

អត្ថបទដែលជាប់ទាក់ទង