ពិតជាមិនសរសើរមិនបាន!តារាចិត្តធម៌ ស្រីអូន និងស្វាមី បានឧបត្ថម្ភថវិការ 5000ដុល្លារ ជូនលោកពូ រស់ហ៊ន ដែលជាមន្ត្រីប៉ូលិសចរាចរណ៍ខណ្ឌច្បារអំពៅបានធ្លាក់ខ្លួនឈឺធ្ងន់

ស្រីអូន​ ត្រូវបានមហាជនស្គាល់ថាជាតារាហ្វេសប៊ុកខាងជួយសង្គម និងជាម្ចាស់អាជីវកម្មផលិតផលសុខភាពដ៏ល្បីល្បាញផងដែរ។ ដោយស្រីអូនតែងតែយកថវិកាជួយដល់ជនទីទាល់ខ្វះខាតជាបន្តបន្ទាប់​​ មិនថាផ្នែកណាទេដែលអាចជួយបានគឺស្រីអូនតែងតែចេញមុខជួយជានិច្ច។


ប៉ុន្មានថ្ងៃកន្លងមកនេះ យើងសង្កេតឃើញថាស្រីអូនបានបរិច្ចាគថវិកា600 000 000រៀល(15មុឺនដុល្លា)ជូនដល់រាជរដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ19។


មុននេះបន្តិចក្នុងបណ្តាញសង្គមហ្វេសបុកផេករបស់តារាចិត្តធម៌ ស្រីអូន សម្រស់ធម្មជាតិ Sunnary Noun នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានបង្ហោះឧបត្ថម្ភថវិកាជួយដល់លោកពូ រស់ហ៊ន ដែលជាមន្ត្រីប៉ូលិសចរាចរណ៍តែងតែសម្រួលចរាចរណ៍នៅក្នុងខណ្ឌច្បារអំពៅ បានធ្លាក់ខ្លួនឈឺធ្ងន់ ចំនួន 20 000 000 (5ពាន់ដុល្លារ)សូមអានតនៅខាងក្រោមដូចតទៅ:

នាងខ្ញុំស្រីអូននិងស្វាមីបានជូនថវិការ 20,000,000រៀល (5000$ )ដល់លោកពូ រស់ហ៊ន ដែលកំពុងធ្លាក់ខ្លួនឈឺធ្ងន់
ហេីយត្រូវបញ្ជូនជាបន្ទាន់ទៅព្យាបាលនៅប្រទេសថៃ។ក្នុងជីវភាពដែលកំពុងខ្វះខាតរបស់លោកពូ ក្មួយស្ដាប់ហេីយពិតជាអាណិតលោកពូណាស់ក៏សំរេចចិត្តជួយលោកពូភ្លាមៗ:sob:
លោកពូពិតជាសមនឹងទទួលការជួយនេះណាស់:pray:🏻ទាំងយប់ទាំងថ្ងៃហាលភ្លៀងគាត់នៅតែបំរេីការងារទាំងខ្លួនឈឺ:sob:លោកពូហត់នឿយណាស់ក្នុងការបំពេញការងារនេះ តែគាត់ពិតជាស្រលាញ់ការងារនេះណាស់:pray:🏻ក្មួយនៅរង់ចាំស្តាប់ដំណឹងពីលោកពូរហូត:pray:🏻ជូនពរលោកពូឆាប់ជាផងណា:pray:🏻កូនៗលោកពូកំពុងព្រួយបារម្ភណាស់រួមទាំងក្មួយនិងបងប្អូនខ្មែរផងដែរ:pray:🏻ធ្លាប់តែឃេីញលោកពូនៅច្បារអំពៅ តែឥលូវមិនឃេីញលោកពូទៀតសោះ:sob:ហឹម
ជូនបុណ្យផងបងប្អូនខ្មែរ:
សំរាប់បងប្អូនដែលចង់ជួយលោកពូអាចទាក់ទងកូនលោកពូបាន
017 795957
លោកពូមានជំងឺសាច់ដុះក្រោមថ្លេីម ឥលូវកំពុងតាមដានថាជំងឺនេះប៉ះពាល់ដល់ថ្លេីមកំរិតណា:pray:🏻
សូមអោយគ្រប់យ៉ាងល្អផងចុះ កុំអោយធ្ងន់ធ្ងរអី:pray:🏻:sob:

អត្ថបទដែលជាប់ទាក់ទង