ទឹក ប្រាក់ ១លាន ដុល្លារ ឧកញ៉ា ឡេង ណាវ៉ាត្រា យក ទៅ ប្រគល់ ជូន ឯកឧត្ដម សេង ទៀង ដើម្បី ចូល រួម ទិញ វ៉ាក់សាំង ជា មួយ សម្ដេច តេជោ រួចរាល់ ហើយ

នៅ ថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២០ នេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប បាន នាំ ទឹក ប្រាក់ ចំនួន ១លាន ដុល្លារ យក ទៅ ប្រគល់ ជូន ឯកឧត្ដម សេង ទៀង ដើម្បី ចូល រួម ទិញ វ៉ាក់សាំង ចាក់ ជូន ពលរដ្ឋ ដោយ ឥតគិតថ្លៃ ជា មួយ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រី នៃ កម្ពុជា រួចរាល់ហើយ។

ទឹក ប្រាក់ ចំនួន ១លាន ដុល្លារ នេះ លោកឧកញ៉ា បាន យក ទៅ ប្រគល់ ជូន ឯកឧត្ដម សេង ទៀង ដោយ ផ្ទាល់ តែ ម្ដង។ នេះ ជា ការ វិការ សប្បុរស ដ៏ ធំធេង ដែល មិន មាន អាច បំភ្លេច បាន ក្នុង ការ ចូល រួម ជួយ ដល់ សង្គម របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ជានិច្ចកាល លោក ឧកញ៉ា វ័យ ក្មេង ដែល ធ្លាប់ មាន ប្រវត្តិ ជា ពលករ ធ្វើ ការ នៅ ប្រទេស កូរ៉េ រូប នេះ តែង តែ ជួយ ដល់ សង្គម ជា និច្ច។

សូម រំលឹក ផង ដែរ ថា កាល ពី ពេល ថ្មីៗ នេះ លោក ឧកញ៉ា ទើប តែ បាន បរិច្ចាគ ចំនួន ៦០ម៉ឺន ដុល្លារ ព្រម ទាំង អង្ករ ៥០តោន ចូលរួមជា មួយ សម្ដេច តេជោ ជួយ ដល់ ពលរដ្ឋ រង គ្រោះ ដោយ ទឹក ជំនន់ ផង ដែរ។

ការ ចូល រួមបរិច្ចាគ របស់ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ បាន គេ មើល ឃើញ ថា បាន ធ្វើ ឡើង មុន គេ ភ្លាមៗ តែ ម្ដង បន្ទាប់ ពី សម្តេចតេជោ ហ៊ុន សែន ប្រកាស ពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មក ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បាន ឆ្លងចូល ដល់ សហគមន៍ កម្ពុជា។ បន្ទាប់ មក ឃើញ មាន លោក ឧកញ៉ា អ្នក ឧកញ៉ា ព្រម ទាំង សប្បុរសជន ជា ច្រើន ទៀត បាន ចូល រួម បរិច្ចាគ ជា បន្ត បន្ទាប់។

ស្មារតី សាមគ្គីភាព វប្បធម៌ នៃ ការ ចែក រំលែក ក្នុង ការ ប្រយុទ្ធ ប្រឆាំង ជា មួយ កូវីដ១៩ ក្នុង ចំណោម ប្រជាជន កម្ពុជា យើង ត្រូវ បាន គេ មើល ឃើញ ថា មាន ធំ ធេង មហាសាល ដែល បាន ក្លាយ ជា ខឿន ការពារ សុខភាព របស់ ប្រជាជន ដ៍ រឹង មាំ។

ផ្អែក តាម ផេក សម្ដេច តេជោ គិត មក ដល់ ល្ងាច ថ្ងៃ ទី៩ ខែ ធ្នូ ឆ្នាំ ២០២០ នេះ ថវិកាដែល សប្បុរសជន ចូល តាម តិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣៦លានដុល្លារ។

សូម បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ៕

      

អត្ថបទដែលជាប់ទាក់ទង