ភ្ញាក់ផ្អើល! ប្រទះឃើញសាកសពមនុស្សម្នាក់ដែលគេបានសម្លាប់ហើយច្រកចូលទៅក្នុងវ៉ាលីរួចយកទៅប្លុងចោល នៅទីលានចាក់សំរាមបឹងជើងឯក

ភ្នំពេញ៖ប្រជាពលរដ្ឌបានប្រទេះឃើញសាកសពមនុស្សបុរសម្នាក់ដែលគេបានសម្លាប់រួចច្រកចូលទៅក្នុងវ៉ាលីហើយយកទៅបោះចោលនៅក្នុងគំនរសំរាមកាលពីព្រឹកបង្ករការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង ៧ និង៤៥ នាទី ព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០ នៅកន្លែងទីលានចាក់សំរាមបឹងជើងឯក ភូមិតាទ្បី ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច  ក៏ដូចជា សន្តិសុខដែលបានយាមនៅផ្លូវច្រកចូលទីលានចាក់សំរាមជើងឯក បានប្រាប់អ្នកយកព័ត៌មានយើងឱ្យបានដឹងថានៅក្នុងទីលានចាក់សំរាមនេះគាត់បានទទួលព័ត៌មានពីថ្នាក់លើប្រាប់ឲ្យដឹងថាមិនទាន់មានការអនុញ្ញាតឲ្យអ្នកព័ត៌មានគ្រប់ស្ថាប័នចូលយកព័ត៌មាននៅឡើយទេសូមឲ្យរង់ចាំពេលដែលសមត្ថកិច្ចជំនាញក៏ដូចជាផ្នែកកោសល្យវិច័យចូលធ្វើការរួចរាល់សិនទើបមានការអនុញ្ញាត ជាក្រោយ។

រីឯសាក់សពដែលគេប្រទះឃើញនោះ សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានប្រាប់ក្រុមការងារKim Srun Newsយើងឲ្យបានដឹងថាគឺជាមនុស្សប្រុសហើយជាបរទេសទៀតផង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើកុសល្យវិច្ច័យរួចរាល់ក៏បានប្រគល់ទៅឲ្យរថយន្តសម៉ុយដឹកយកទៅតម្កល់ទុកនៅឯវត្តស្ទឹងមានជ័យ។    

អត្ថបទដែលជាប់ទាក់ទង