ចាប់ខ្លួនបានហេីយ កម្មពៀរពិតជាមានមែនឃាតករបាញ់សម្លាប់បុរសម្នាក់ចំនួន ៤គ្រាប់តាមបណ្ដោយផ្លូវបេតុង

ភ្នំពេញ​៖​ កម្លាំងព្រហ្មពណ្ឌនគរបាលខណ្ឌកំបូល​ បានធ្វេីការឃាត់ខ្លួនឃាតករដែលបាញ់សម្លាប់បុរសម្នាក់បានហេីយកាលពីរសៀល១៩ខែធ្នូ​ឆ្នាំ២០២០​ នៅផ្លូវវេងស្រេង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនដៃដល់ឈ្មោះសុខហេងសំបូរ​ ភេទប្រុសអាយុ៣១ឆ្នាំ​ ស្នាក់នៅភូមិស្រែញរ​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​។ កាំភ្លេីងដែលជនដៃដល់ធ្វេីសកម្មភាពនោះម៉ាកCZ ។ 

គួបញ្ជាក់ថថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ មានករណីខ្មាន់កាំភ្លេីងបានបាញ់ប្រហាទៅលើបុរសម្នាក់៤គ្រាប់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យហេីយជនដៃដល់ក៏បានរត់គេចខ្លួនបាត់ស្រមោល។ 

រហូតមកដល់រសៀលថ្ងៃទី១៩ខែធ្នូ​ឆ្នាំ២០២០​ កម្លាំងព្រហ្មទណ្ឌខណ្ឌកំបូលសហការជាមួយកម្លាំងព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វេីការឃាត់ខ្លួនជនដៃដល់បានតែម្តង។ 

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថាខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែនព្រោះតែរឿងជំពាក់លុយ។ 

ជនរងគ្រោះឈ្មោះ នៅ ចំណាន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្តម៉ូតូ ព្រមទាំងនិងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានកម្លាំងព្រហ្មព័ណ្ឌខណ្ឌកំបូលកំពុងសួរចម្លេីយ និងក៏សាងសុំនុំរឿងបន្តែម ។អត្ថបទ៖ហេងវុត្ថា   

អត្ថបទដែលជាប់ទាក់ទង