(ភ្នំពេញ)៖ តារាចម្រៀងថ្មីមុខនៅក្នុងវិស័យសិល្បៈ លោក Tami ទោះបីជាទើបតែប្រឡូកចូលក្នុងការងារសិល្បៈពិតមែន តែបានឆ្ពោះដល់គោលដៅ ដោយសម្រេចបំណង ក្លាយជាអ្នកផលិតបទចម្រៀងខ្មែរ មិនចម្លងពីបរទេស។ ដោយមានការជំរុញពីអ្នកជុំវិញខ្លួន គួបផ្សំជាមួយនឹងចំណង់ចំណូលចិត្ត ស្រឡាញ់សិល្បៈពីកំណើត និងការខិតខំប្រឹងប្រែង រកនឹកអ្វីៗដែលថ្មីផងនោះ ជំរុញឲ្យតារាវ័យក្មេង មានស្រុកកំណើតនៅ កោះកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាមរូបនេះ បាននិពន្ធបទចម្រៀងថ្មី ឲ្យ តារាចម្រៀងក្មេងខ្ចី ដែលមានឈ្មោះ Nan Nan ដែលជាកូនស្រី តារាកំប្លែង អ្នកនាង អុីត ប្រចាំCTN
ដែលសុទ្ធសឹងជាស្នាដៃថ្មី។ នេះគឺជាក្ដីស្រមៃរបស់ខ្លួន តាំងពីយូរមកម្ល៉េះ រ
កូនកំព្រាដែលមានងារជាកវីឈ្នួល លោក លោក Tami បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ឲ្យដឹងថា កាលពីមុន ខ្លួនធ្លាប់និយាយលើកទឹកចិត្តខ្លួនឯងថា ថ្ងៃណាមួយ ខ្លួននឹងក្លាយជាតារាចម្រៀងមួយរូប ដែលអាចផលិតស្នាដៃថ្មី ដោយខ្លួនឯងដោយមិនចម្លងពីសាសន៍ដទៃ។ លោកបានបញ្ជាក់ថា «ខ្ញុំបានត្រៀមចេញបទចម្រៀង ដែលជាស្នាដៃថ្មីរបស់ខ្ញុំជាច្រើនបទ ដើម្បីរួមចំណែកក្នុងការលើកស្ទួយ ដល់ការនិពន្ធបទភ្លេងថ្មី និងចង់បម្រើអារម្មណ៍បងប្អូនមិត្តអ្នកស្តាប់»។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ លោកបានផលិតបទចម្រៀងថ្នី
អោយ3បទ ឲ្យ កញ្ញា Nan Nan ដែលត្រូវជាកូនស្រី តារាកំប្លែង អ្នកនាង អុីត ប្រចាំCTN មានចំណងជើងថា «បទ: ចូលចិត្ត Sel Fie» «បទ: i like sing and dance» «បទ: រាងអូនអក្សរអេស» នៅក្នុងនោះ ក៏មានបទចម្រៀង ច្រៀងរួមឆ្លើយឆ្លងជាមួយគ្នាផងដែល
បទចម្រៀងទាំ៣បៅបទនឹងចេញ នៅពេលឆាប់ៗនេះផងដែល
ហើយក៏ទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន ផងដែរ ធ្វើអោយ លោក លោកTami កាន់តែមានជំនឿចិត្ត និងខិតខំប្រឹងប្រែង ព្យាយាមឲ្យកាន់តែខ្លាំង ដោយសារតែការគាំទ្ររបស់ទស្សនិកជន គឺជាកម្លាំងចិត្តមួយ ធ្វើឲ្យខ្លួនមានកម្លាំងចិត្ត ខំដើរ ឈរជើង នៅលើវិស័យសិល្បៈជាបន្ត ដើម្បីបំពេញចិត្តអ្នកគាំទ្ររបស់ខ្លួន ក៏ដូចជាចង់ឲ្យវិស័យចម្រៀងនៅកម្ពុជា មានអ្នកជួយលើកស្ទួយ និង ជ្រោមជ្រែងបន្ថែមទៀត។