អីយ៉ា! បាត់មុខយូរតែលោក សេន រ៉ានុត សំងំបន្តធ្វើរឿងនេះ នៅក្រៅប្រទេស…

បើរំឮកពីពេលវេលារយៈពេលប្រមាណជាជាង ១០ ឆ្នាំមុន មហាជនអ្នកគាំទ្រដែលនិយមស្តាប់បទចម្រៀងរបស់ផលិតកម្ម «រស្មីស្ទឹងសង្កែ» ប្រាកដជាធ្លាប់ស្គាល់ជាមិនខានតារាចម្រៀងផ្នែកបុរសដ៏ពេញនិយម និង ស្រស់សង្ហាលោក សេន រ៉ានុត ជាក់ជាមិនខាន​ ។

ជាការពិត រយៈប្រមាណពេលជាច្រើនឆ្នាំមកហើយ ដែលម្ចាស់បទ «កំផែងវណ្ណៈ» រូបនេះ បានចាកចេញពីស្រុកកំណើត ទៅរស់នៅឯសហរដ្ឋអាមេរិក ។ ក្នុងនោះ តារាចម្រៀង សេន រ៉ានុត ក៏បានចំណាយពេលវេលាយ៉ាងមមាញឹកនៅទឹកដីថ្មី ព្រមទាំងហាក់ស្ងប់ស្ងាត់លើវិថីសិល្បអស់មួយរយៈទៀតផង ។

យ៉ាងណាមិញ កាលពីពេលកន្លងមកនេះ​ ហាក់រួចដៃនឹងការងារផ្ទាល់ខ្លួន មហាជនអ្នកគាំទ្របានសង្កេតឃើញនៅលើគណនី fb របស់លោក សេន រ៉ានុត ហាក់ចាប់ផ្តើមលិបលរក្នុងវិថីសិល្បសារជាថ្មី ដោយលោកបានចេញបទចម្រៀងនិពន្ធថ្មីផ្ទាល់ខ្លួនទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងប្រទេសកម្ពុជា ។ ម្យ៉ាងវិញទៀត បានតាមការបង្ហោះពីសកម្មភាពរស់នៅឯសហរដ្ឋអាមេរិកនោះ លោក សេន រ៉ានុត ក៏មាន studio ថតចម្រៀងផ្ទាល់ខ្លួនទៀតផង ។

ថ្មីៗនេះដែរ តារាចម្រៀងស្រស់សង្ហារូបនេះ ក៏បានធ្វើឲ្យមហាជនអ្នកគាំទ្ររូបលោករំភើបចិត្តយ៉ាងខ្លាំងផងដែរ ក៏ព្រោះតែ សេន រ៉ានុត នៅរយៈពេលចុងឆ្នាំ ២០២០ លោកហាក់ចេញបទចម្រៀងញឹកញាប់ ព្រមទាំងបទចម្រៀងរបស់លោក ក៏ត្រូវបានដាក់បញ្ជូលក្នុង YouTube Channel របស់ Zone Production ដែលអាចឲ្យអ្នកគាំទ្រនឹករឮកដល់លោក ចូលស្តាប់សំឡេងដ៏ពីរោះស្រទន់ពីលោក សេន រ៉ានុត បាន ៕

អត្ថបទដែលជាប់ទាក់ទង