មន្ទីរទេសចរណ៏សហការណ៏ជាមួយមន្ត្រីពាក់ព័ន្ធខេត្តចុះបិទទីតាំង KTV ជាច្រើនកន្លែងទូទាំងក្រុងបាត់ដំបង

(បាត់ដំបង)៖ យោងតាមរបាយការណ៏របស់មន្ទីរទេសចរណ៏ខេត្តនាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងក្រុងរួមមានស្នងការនគរបាល រដ្ឋបាលក្រុង អធិការក្រុង កងរាជអាវុធហត្ថក្រុង រដ្ឋបាលសង្កាត់ពាក់ព័ន្ធ បានចុះត្រួតពិនិត្យតាមមណ្ឌលកម្សាន្តមនុស្សពេញវ័យ ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ សង្កេតឃើញថាយប់នេះ មានសភាពស្ងប់ស្ងាត់ ដោយសារប្រជាពលរដ្ឋ និងភ្ញៀវទេសចរមិនសូវចេញទៅក្រៅ ដោយនៅមានការព្រួយបារម្មណ៍ពីជំងឺកូវីដ១៩ដល់សហគមន៍។

លោកអ៊ុចអ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៏ខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០វេលាម៉ោង៨និង៤៥នាទីថា ខាងមន្ទីរនិងបន្តចុះត្រួតពិនិត្យបិទទីតាំងក្លឹបកំសាន្តនិងKTVជាច្រើនកន្លែងទៀតនៅតាមស្រុកមួយចំនួនទៀតជុំវិញខេត្តបាត់ដំបងតែម្តង។

កិច្ចប្រតិបត្តិការណ៏នេះដែតជាលទ្ធផល អាជីវកម្មមួយចំនួនធំបានផ្អាកដំណើរការបណ្តោះអាសន្ន និងមួយចំនួនទៀតបានចូលរួមសហការ និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍បានល្អ។ ក្រុមការងារក៏បានរំលឹកបន្ថែមអោយម្ចាស់អាជីវកម្មទាំងអស់ពង្រឹងបន្ថែមនូវការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍អោយបានខ្ជាប់ខ្ជួនរហូតដល់មានការជូនដំណឹងសារជាថ្មី។

គួររំលឹកដែរថាក្នុងការអង្កេតនោះសង្កេតឃើញថាមានខារ៉ាអូខេចំនួន០២ទីតាំងដែលគ្មានអាជ្ញាបណ្ណទេសចរណ៍ និងលួចលាក់បើកបន្ទប់ខារ៉ាអូខេច្រៀង បំពាននឹងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងនោះមាន:

១. ខារ៉ាអូខេ អេស ខេ (ជិតអតីតខារ៉ាអូខេហ្វាយស្តារ) ស្ថិតក្នុងភូមិរំចេក៤ សង្កាត់ស្វាយប៉ោ

២. ខារ៉ាអូខេ វី ស៊ីង ស្ថិតក្នុងសង្កាត់ទួលតាឯក

សូមបញ្ជាក់ថា អាជីវកម្មទាំងពីរខាងលើមន្ទីរទេសចរណ៍ខេត្តបានស្មើសុំគោលការណ៍បិទទៅរដ្ឋបាលខេត្តហើយតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០មកម្លេះ៕

អត្ថបទដែលជាប់ទាក់ទង