ភ្នំពេញ)៖ មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ចំនួន៩គ្រាប់ ត្រូវក្បាល១គ្រាប់ ត្រូវខ្លួន២គ្រាប់ ដោយសារតែទំនាស់រឿងគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បាញ់ប្រហារបណ្តាលអោយមានការភ្ញាក់ផ្អើល ស្ទើរតែមួយក្រុងភ្នំពេញ បានកើតឡើងនាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ លុះមកដល់ព្រឹកថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២០ ដដែល រថយន្ដឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាក់លេខ សៀមរាម 2A -4546 សង្ស័យនោះត្រូវបានប្រទះឃើញនៅក្បែរផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ លេខ42 ក្នុងសង្កាត់ពញាពុន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែង កើតហេតុបានអោយដឹងថា ខណៈនេះ មានការប្រទះឃើញរថយន្តមួយគ្រឿង ដែលគេអះអាងថា ជារថយន្តរបស់ខ្មាន់កាំភ្លើង នៅត្រង់ចំណុចផ្លូវលេខ៤២ (ខាងកើតភ្នំរាប) ក្នុងភូមិស្វាយឧត្តម សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ដែលបាញ់សម្លាប់លោកនាយរងការិយាល័យកំរិតស្រាលនៃស្នងការរាជធានីភ្នំពេញ និងជាថៅកែហាងលក់បាយ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៣០ ធ្នូ នេះ ។ តើជារឿងអ្វីពិតប្រាកដទើបឈានដកកាំភ្លើងបាញ់រះលើលោកបែបនេះ?
សេចក្តីរាយការណ៍បន្តថា រថយន្តនេះត្រូវបានគេដោះផ្លាកលេខចេញ ដោយចតអែបកៀនផ្ទះយ៉ាងត្រឹមត្រូវតែម្តង ។ ហើយសមត្ថកិច្ចក៏កំពុងសង្ស័យមានជាប់ពាក់ព័ន្ធជាមួយចាស់ផ្ទះនេះផងដែរ ។
បើតាមម្ចាស់ផ្ទះនេះអះអាងប្រាប់សមត្ថកិច្ចថា កាលពីម៉ោងប្រហែល២រំលងអធ្រាត្រថ្ងៃដដែល គាត់បានធុំក្លិនឈ្ងៀមនៅជិតផ្ទះ ហើយគាត់បានចេញមកមើលក៏ឃើញបុរសម្នាក់បានឡើងជិះម៉ូតូមួយគ្រឿងចេញទៅបាត់ ដោយទុករថយន្តចតចោលនៅនៅ
ទីនេះ ។
ទោះបីជាយ៉ាងណា សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះខាងលើ នាំទៅយកសាកសួរបន្តហើយ ខណៈកំពុងមានការសង្ស័យលើម្ចាស់ផ្ទះនេះផងដែរ ដើម្បីស្រាវជ្រាវបន្ដកំណត់មុខសញ្ញាទៅរកការឃាត់ខ្លួន ជនសង្ស័យមកដាក់ទោសទៅតាមផ្លូវច្បាប់ ។