បុរសវ័យចំណាស់ម្នាក់មានជំងឺប្រចំាកាយជាច្រើនខែមកហើយបានដេកស្លាប់នៅក្នុងបន្ទប់ជួលគ្មានសាចញាតិណាដឹង

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលដោយសារតែប្រទះឃើញបុរសម្នាក់​ដេកស្លាប់ក្នុងបន្ទប់ជួលលេខ៨ដោយគ្មានសាចញាតិរបស់គាត់នៅក្បែម្នាក់ឡើយ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ដោយបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងកាលពីវេលាម៉ោង១២:១៥នាទី​ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០​ ។

​សាកសពរងគ្រោះមានឈ្មោះ ម៉េង ឃាង ភេទប្រុស អាយុ៥៦ឆ្នាំ រូបគាត់មានមុខរបរជាកម្មកររោងចក្រយូរ៉ូផលិតខ្សែភ្លើង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ដោយគ្មានសាច់ញាតិនឹងប្រពន្ធកូនឡើយ។ 

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតខាងជាប់បន្ទប់ជួលជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ ជនរងគ្រោះគឺជាមនុស្សស្លូតបូត​ និងមានជម្ងឺប្រចាំកាយ ណាមួយទៀតគាត់ក៏ជាកំលោះចាស់​ គគ្មានគ្រួសារនៅក្បែរនិងមេីលថែដល់រូបគាត់ទេ ។ ខណ:នៅថ្ងៃកេីតហេតុ​ អ្នកជិតខាងមិនឃេីញជនរងគ្រោះចេញមកខាងក្រៅដូចសព្វដងតាំងពីព្រឹករហូតដល់ថ្ងៃត្រង់​ ទេីបឆ្ងល់ក៏ទៅគោះទ្វាហៅជនរងគ្រោះតែមិនឮតប​ រួចក៏មេីលតាមបង្អួចស្រាប់តែឃេីញជនរងគ្រោះដេកស្លាប់លេីឥដ្ឋ​កការ៉ូ ទេីបឲ្យដំណឹងទៅដល់ម្ចាស់ផ្ទះ​ ហើយនិងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកត្រួតពិនិត្យមើលនៅន្លែងកេីតហេតុណ៍ 

​ក្រោយមក​ សមត្ថកិច្ចបានទាក់ទងទៅខាងជំនាញកោសល្យវិច័យ​ឲ្យមកពិនិត្យជាក់ស្ដែង​ ក្នុងនោះតាមការធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញបញ្ជាក់ថា ឈ្មោះ ម៉េង ឃាង គឺស្លាប់ដោយសាតែជម្ងឺគាំងបេះដូងនិងជម្ងឺក្រពេះពោះវៀនទៀតផង ។ 

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋវចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕​   

អត្ថបទដែលជាប់ទាក់ទង