ទីបំផុត! ឃុំខ្លួនផ្កាយ១យោធា យក កាំភ្លើងវាយសន្តិសុខបែកក្បាល ដាក់គុក

ខេត្ដកណ្តាល ៖ លោក ថោង ផល្លារង្ស៊ី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នាល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ លើលោកផ្កាយ១ យោធា ដែលយកកាំភ្លើងវាយសន្តិ សុខបែកក្បាល បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ការសម្រេចឃុំខ្លួនយោធាផ្កាយ១ រូបនេះ ត្រូវបានចោទប្រកាន់ពីបទ ប្រើប្រាស់អាវុធខុសច្បាប់ តាមមាត្រា២០ ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោ សដោយសារការប្រព្រឹត្តហិង្សា តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។

អំពើហិង្សានេះកើតឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២៖៣០នាទី រសៀល ចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះឈ្មោះ ច្រឹក ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ចំណែកជន សង្ស័យឈ្មោះ ហេង គាហុង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង និង ជាមន្ត្រីយោធាពាក់ផ្កាយ១ ។

សូមបញ្ជាក់ថា អំពើហិង្សានេះ កើតឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២៖៣០នាទី រសៀល ចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព សុខ ម៉េង ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ៕

អត្ថបទដែលជាប់ទាក់ទង