ចាប់បានម្នាក់ទៀតហើយ! សុំសរសើរដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាតូមដែលធ្វើការចាប់ខ្លួនបានជនដែលក្លែងបន្លំឯកសារប្លង់ដីជាបន្តបន្ទាប់!

តាមប្រភពពត៌មានដែលទទួលបានឈ្មោះផូ សុខឃៀ អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ដែលមានទីលំនៅភូមិ អស្ចារ្យ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលវ៉ៃឃ្នោះនៅព្រឹកថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២១ ពីបទក្លែងបន្លំធ្វើប្លង់ដីក្លែងក្លាយដែលផ្សំគំនិតជាមួយនឹងអតីតប្រធានមីក្រូហិរញ្ញវត្ថុអាតូម។ 

បើយោងតាមព័ត៌មានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាតូមបានផ្សាយកន្លងមកថាជនខាងលើនេះគឺមានសំណុំរឿងបីធំៗនៅតុលាការ ដោយមានការសហការជាមួយលោកប្រធានព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និង ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយស្នងការរងខេត្តកំពង់ស្ពឺ និង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ស្ពឺ រួមទាំងនាយប៉ុស្តិ៍ផងដែរ ទើបអាចឃាត់ខ្លួនបាន។ រយៈពេលជាច្រើនខែមកហើយដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាតូមតាមចាប់ជនសង្ស័យខាងលើនេះ(ផូ សុខឃៀ) តែចាប់មិនបានសោះពិតជាពូកែលាក់ខ្លួនមែន បញ្ជាក់ថ្ងៃដែលជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនគឺកំពុងតែម៉ៅការសាងសង់ធ្វេីផ្លូវគ្រួសក្រហមមួយកន្លែង ដោយមានការអនុញ្ញាតម៉ៅការបន្តពីឪពុកក្មេកជាមន្ត្រីអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទនឹងជាអ្នកទទួលគម្រោងសាងសង់ផ្លូវលំនៅខេត្តកំពង់ស្ពឺតែម្តង។ 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែបន្តតាមចាប់ជនដែលពាក់ព័ន្ធនិងរឿងក្លែងបន្លំឯកសារជាបន្តបន្ទាប់ គ្រឹះស្ថានក៏ធ្លាប់ប្រកាសផ្ដល់ប្រាក់រង្វាន់ចំនួន 1ម៉ឺនដុល្លារសម្រាប់បងប្អូនណាដែលផ្ដល់ព័ត៌មានពីកន្លែងដែលសាយ សូលីដែត ស្នាក់នៅផងដែរ។ កន្លងមកតាមព័ត៌មានដែលធ្លាប់បានចុះផ្សាយថាលោកអ៊ុក គិរីរតនៈ ជំនាញកុំព្យូទ័រធ្វេីប្លង់ក្លែងក្លាយ និង អត្តសញ្ញាណប័ណ្ណនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាតូម។ 

ចង់ដឹងច្បាស់ពីការចាប់ខ្លួនជនសង្ស័យដែលក្លែងបន្លំធ្វេីប្លង់ក្លែងក្លាយនោះយ៉ាងណាកុំភ្លេចតាមដានទាំងអស់គ្នានៅមានវគ្គបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង