តៃកុងរថយន្តសុទ្ធតែក្មេងៗបើករវល់តែងាកមិនដឹងរថយន្តនៅខាងមុខបត់ឆ្លងផ្លូវជ្រុលទៅបុកពេញទំហឹងដាច់ជញ្ជាំងធ្លាក់សង្កត់អ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗនៅពេលដែលកំពុងតែជិះម៉ូតូសុខៗត្រូវបានរថយន្តពីគ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យដាច់ជញ្ជាំងខ្ទាតមកសង្កត់រួមជាមួយភេសជ្ជៈជាច្រើនកេះដែរនៅក្នុងរថយន្តនោះបណ្ដាលឲ្យស្លាប់ភ្លាមភ្លាមមួយរំពេចនៅហ្នឹងកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១តាមបណ្ដោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិចំបក់មាសសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ កាន់ថូយ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសំពៅលូន ឃុំដាតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បុន្ន គឺខេត្តត្បូងឃ្មុំ

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដាឆ្នាំ ២០២១ ពណ៏ខ្មៅពាក់ស្លាកលេខ1IF-1173 ចំណែករថយន្តបង្កនោះគឺម៉ាកហុីយ៉ាន់ដាយពណ៏ស ពាក់ស្លាកលេខភ្នំពេញ3D-5390 ដឹកភេសជ្ជៈពេញតែក្នុងរថយន្តបើកបរក្នុងទិសដៅពីលិចទៅកើតតាមបណ្ដោយផ្លូវជាតិលេខ៦អាធ្វើដំណើរស្របទិសដៅគ្នា រីឯរថយន្តដឹកដីមួយគ្រឿងដែលបានបើករត់ត្រូវសមត្ថកិច្ចឃាត់បាននោះម៉ាកDAWOO ពណ៏ឈាមជ្រូកគ្មានស្លាកលេខ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីធ្វើការវាស់វែងនិងយករថយន្តទាំង 2 គ្រឿងទៅរក្សាទុកនៅឯការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។

ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖ដោយហេងវុត្ថា

 

 

អត្ថបទដែលជាប់ទាក់ទង