រន្ឌត់ណាស់ទៅលេងស្រុកបានតែមួយយប់ព្រឹកឡើងត្រឡប់មកវិញត្រូវរថយន្តបុកស្លាប់ម្នាក់នឹងបីនាក់ទៀតរងរបួសធ្ងន់

  

ភ្នំពេញ៖ រន្ធត់ណាស់បុរសម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗក្រោយពេលទៅលេងស្រុកបានតែមួយយប់ហើយត្រឡប់មកភ្នំពេញវិញដើម្បីធ្វើការ រីឯមនុស្សប្រុសស្រីចំនួនបីនាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកយកបន្ទាន់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង៣០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះឯមវីន ភេទប្រុសអាយុ២២ឆ្នាំ មានភូមិកំណើតនៅឯស្រុកទ្រាំង ខេត្តតាកែវ សព្វថ្ងៃធ្វើការរោងចក្រនៅម្ដុំចំការព្រីង រីឯអ្នកដែលបានរងរបួសធ្ងន់ប្រុសស្រីទាំងបីនាក់នោះមិនមានអ្នកណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់គាត់នោះទេ ។

តាមប្រភពព័ត៌មានដែលយើងទទួលបានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកសង់០៨ពណ៍ខ្មៅពាក់ស្លាកលេខតាកែវ1E-3641ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងមកជើង(ស្លាប់ នឹងម៉ូតូមួយគ្រឿងទៀតម៉ាកសង់សេរីឆ្នាំ២០១៧ពណ៍ខ្មៅពាក់ស្លាក់លេខកណ្ដាល1V-1524 រងរបួសធ្ងន់ នឹងម៉ូតូមួយគ្រឿងមា៉កសង០៩ពណ៍ខ្មៅពាក់ស្លាក់លេខកំពត1C-3533រងរបួសធ្ងន់ដូចគ្នាត្រូវបានរថយន្តសាម៉ុយនឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

សូមបញ្ជាក់ម៉ូតូរបស់ជនរងគ្រោះទាំង ៣គ្រឿងជិះធ្វើដំណើរស្របទិសគ្នាតែមួយ ខណៈពេលមកដល់ចំណុចទល់មុខហ្នឹងរោងចក្រដេសំលៀកបំពាក់ ភ្នំពេញ ខូអឹលធីឌី ក៏ស្រាប់តែមានរថយន្តបើកបរដោយជនជាតិចិនម៉ាក់ស៊ីណាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BT-5708 បើកបរបញ្ច្រាស់ទិសដៅគ្នាមកបុករះម៉ូតូទាំង៣គ្រឿងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនិងមនុស្សប្រុសស្រីចំនួន ៣នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ចំណែកម៉ូតូជនរងគ្រោះនិងរថយន្តរបស់ជនបង្កត្រូវបានរងការខូចខាតយ៉ាងដំណុំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងនឹងទាក់ទងទៅផ្នែកជំនាញការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញឱ្យមកទទួលយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយទៅតាមផ្លូវច្បាប់។

ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ទើបប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖ដោយក្រុមការងារKIM SRUN NEWS

អត្ថបទដែលជាប់ទាក់ទង