រថយន្តកុងតៃន័របើកបុកទ្រូងផ្លូវបាក់អស់ចំនួន៤កង់ទាំងព្រឹកនៅផ្លូវជាតិលេខ៥

 

ភ្នំពេញ៖ បុរសម្នាក់ដែលជាអ្នកបើករថយន្តកុងតៃន័រមានសន្ដោងរឺម៉កដ៍ធំងោកមួយភាំងបួងចង្កូតមិនទាន់ជ្រុលទៅបុកនឹងរបាំងទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតអស់ចំនួន៤កង់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង៣០នាទីព្រឹក ត្រូវនឹងថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ តាមបណ្ដោយផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញខណ្ឌ។

តាមប្រភពព័ត៌មានដែលក្រុមការងារយើងទទួលបានពីប្រជាពលរដ្ឋដែលបាននៅកន្លែងកើតហេតុនោះបញ្ជាក់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកកុងតៃន័រសន្ដោងរឺម៉កដ៍វែងមួយគ្រឿងមានក្បាលពណ៍ខៀវពាក់ស្លាកលេខព្រះសីហនុ4A-0374 បើកបរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវជាតិលេខ៥ ខណៈពេលមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកនឹងរបាំងទ្រូងផ្លូវដែលជាសម្បត្តិរបស់រដ្ឋនោះបណ្ដាលឲ្យបាក់អស់ចំនួន៤កង់ រីឯរថយន្តបង្កត្រូវបានរងការខូចខាត ផ្នែកមួយកំណាត់មុខអស់ស្ទើតែទាំងស្រុង ក្រោយកើតហេតុនេះភ្លាមអ្នកបើកបរបានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រម៉ោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងរួចរាល់ទើបទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកស្ទូចរថយន្តបង្កទៅរក្សាទុករងចាំម្ចាស់រថយន្តចូលខ្លួនមកធ្វើការដោះស្រាយចំពោះមុខច្បាប់។រក្សាសិទ្ធិ៖ដោយក្រុមការងារKIM SRUN NEWS

អត្ថបទដែលជាប់ទាក់ទង