ជនជាតិចិនបើករថយន្តទៅប៉ះគ្នាជាមួយនឹងម៉ូតូឈ្លោះគ្នាបែកផ្សែងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញ៖ ជនជាតិចិនបើករថយន្តខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលទៅបុកជាមួយនឹងម៉ូតូដែលកំពុងជិះធ្វើដំណើរស្របទិសដៅគ្នាបណ្ដាលឲ្យរងការខូចខាត ហើយដណ្ដើមយកតែត្រូវរៀងៗខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រឿងរាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានដែលយើងទទួលបានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវពណ៍ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1GV2868 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកហាយឡិនឌ័រពណ៌ទឹកប្រាក់មួយគ្រឿងស្លាកលេខភ្នំពេញ2AX-0668 បើកបរដោយជនជាតិចិនស្របទិសនៅគ្នាមកពីក្រោយជ្រុលទៅកៀបណ្ដាលឱ្យរងការខូចខាតម៉ូតូតែសំណាងល្អមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់ម្ចាស់ម៉ូតូនោះឡើយ ហើយក៏បានជជែកគ្នាយកត្រូវរៀងៗខ្លួនផ្អើលសមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្របសម្រួល។

ក្រោយមកភាគីខាងរថយន្តដែលបើកបរដោយជនជាតិចិននោះព្រមសងសំណងទៅដល់ជនរងគ្រោះដែលជាអ្នកម្ចាស់ម៉ូតូចំនួនទឹកប្រាក់ 200 ដុល្លារដើម្បីបញ្ចប់រឿង។រក្សាសិទ្ធិ៖ដោយក្រុមការងារKIM SRUN NEWS

អត្ថបទដែលជាប់ទាក់ទង