រថយន្តស៊េរីទំនើបម៉ាកប៊ីអឹមមួយគ្រឿងបើកប៉ះជាមួយនឹងម៉ូតូហើយរ៉េចង្កូតមកបុកនឹងទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងកាខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានជ្រុលទៅប៉ះជាមួយម៉ូតូមួយគ្រឿងទើបបណ្ដាលឲ្យរ៉េចង្កូតទើបបុកនឹងទ្រូងផ្លូវយ៉ាងដំណំ ចំណែកម្ចាស់ម៉ូតូបានរងរបួសស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការនេះបានកើតឡើង គេបានឃើញបុរសម្នាក់ម៉ូតូម៉ាកស្កុបពីពណ៍សមួយគ្រឿងពាក់ស្លាកលេខកំពត1O-5278 ជិះធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកប៊ីអឹមពណ៍ទឹកសមុទ្រមួយគ្រឿងពាក់ស្លាកលេខកម្ពុជាS-T-8586 បើកបរមកពីក្រោយស្របទិសដៅគ្នាបានជ្រុលទៅបុកជាមួយនឹងម៉ូតូពីក្រោយបណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសស្រាលចំណែករថយន្តបានជ្រុលទៅបុកជាមួយនិងខឿនទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតផ្នែកចំហៀងខាងស្ដាំយ៉ាងដំណំ ហើយភាគីខាងរថយន្តក៍បានសងជាសំណងទៅដល់ម្ចាស់ម៉ូតូចំនួន100$ ដើម្បីបញ្ចប់រឿង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យមើល ឃើញថារថយន្តបង្កមិនមានការប៉ះពាល់ទៅដល់សម្បត្តិរបស់រដ្ឋទេនោះទើបសមត្ថកិច្ចបានប្រគល់រថយន្តបង្កការគ្រោះថ្នាក់នេះទៅឲ្យក្រុមគ្រួសារយកទៅជួសជុលដោយខ្លួនឯង។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង