កុំចេះតែហានជនសង្ស័យចំនួន០៤នាក់ជួញដូនឹងប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខបង្រ្កាបបានភ្លាមៗ

 

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន០៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបានភ្លាមភ្លាមៗក្រោយពេលពួកគេទាំង ០៤នាក់កំពុងតែជួញដូនឹងប្រើប្រាស់គ្រឿងញៀន ដោយមានបទបញ្ជាផ្ទាល់ពីលោកវរះសេនីយ៍ឯកហួម៉េងវ៉ាងអធិការខណ្ឌសែនសុខ បានចង្អុលបង្ងាញ់ទីតាំងផ្ទាល់របស់ជនសង្ស័យជួញដូនឹងប្រើប្រាស់ មកដល់លោកវរះសេនីទោស៊ុំធនរតនាបានដឹងនាំកម្លាំងនគបាលជំនាញរបស់ចុះទៅអនុវត្តន៍នឹងធ្វើការបង្រ្កាបបានជនសង្ស័យជំនួន០៤នាក់ភ្លាមៗរួមជាមួយនឹងវត្ថុតាង។

ករណីចុះបង្ក្រាបនេះកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

ជនសង្ស័យចំនួន០៤នាក់រួមនឹងវត្ថុតាងដែលសមត្ថកិច្ចធ្វើការបង្ក្រាបបានគឺមានទី០១ឈ្មោះសួនវត្តី ភេទស្រី អាយុ២៨ ឆ្នាំ ជាជនជាតិខ្មែរមានមុខរបរមិនពិតប្រាកដ ទី០២ ឈ្មោះប៊ូសូណា ភេទស្រី អាយុ១៨ ជាជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ទី០៣មានឈ្មោះឡេងហ៊ា ភេទប្រុស អាយុ១៨ឆ្នាំ គឺជាជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នឹង ទី០៤មានឈ្មោះរស់សំណាង ភេទប្រុស អាយុ១៨ ជាជនជាតិខ្មែរមានមុខរបរមិនពិតប្រាកដដូចគ្នា។

ក្រោយពេល លោកវិរះសេនីយ៍ទោ ស៊ុំរតនា បង្ក្រាបបានជនសង្ស័យដែកបានប្រើប្រាស់និងរក្សាទុកគ្រឿងញៀនរួមទាំងវត្ថុតាងនេះបានភ្លាមៗហើយនោះ ក៍បានបញ្ជូនខ្លួនជនសង្ស័យទាំង០៤នាក់រួមនឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួរនាំនិងបន្តបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង