ដោយសារតែភ្លើងប្រច័ណ្ឌប្រុសស្រឡាញ់ភេទដូចគ្នាបានចងកសម្លាប់ខ្លួនចោលប្រពន្ធនៅមិនទាន់ដឹងពីមូលហេតុ

ភ្នំពេញ៖ ប្រុសស្រលាញ់ភេទដូចគ្នាបានចងកសម្លាប់ខ្លួនដោយសារតែភ្លើងប្រច័ណ្ឌទើបបណ្ដាលឲ្យបុរសដែលធ្វើជាប្ដីនោះបានសម្រេចចិត្តចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ជួលទុក្ខឲ្យប្រពន្ធអង្គុយស្រែកទ្រហោយំបង្កការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកនៅជិតខាង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨នឹង១៥នាទីយប់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតក្នុងក្រុមទី០៣ ភូមិរោងចក្រ ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ សុវណ្ណរតនាភេទប្រុស អាយុ២៧ឆ្នា៉ គឺត្រូវជាប្ដី(ស្លាប់)

ចំណែកប្រពន្ធវិញមានមានឈ្មោះ គង់វីស្សា ភេទប្រុស អាយុ៣៤ឆ្នាំ គឺត្រូវជាប្រពន្ធរបស់រងគ្រោះ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលរបស់ម្ចាស់ផ្ទះឈ្មោះ សាតសុីថា តាំងពីថ្ងៃទី២៤ ខែខែឧសភា ឆ្នាំ២០២១ គេតមកដល់ថ្ងៃដែលគាត់បានស្លាប់នេះគឺចំនួន១៥មកហើយ។

យោងតាមប្រភពព័ត៏មានពីរនាក់ជិតខាងបានរៀបរាប់ប្រាប់ឲ្យដឹងថាបុរសដែលបានស្រឡាញ់ភេទដូចគ្នានេះគឺបាននាំគ្នាមកជួលបន្ទប់ស្នាក់នៅអស់រយះពេល១៥ថ្ងៃមកហើយ រូបគាត់បានបន្តទៀតថា ពួកគាត់ទាំងពីរមិនដែលឮឈ្លោះទាស់ទែងខ្វែងគំនិតអ្វីនឹងគ្នានោះទេ ស្រាប់តែដល់ថ្ងៃកើតហេតុខាងលើនេះគេបានឮសូរមាត់ឃជែកគ្នាបន្តិចបន្តួចទំនងជារឿងប្រចណ្ឌច្រើនជាងទើបបុរសជាប្ដីគឹតខ្លី ក៍បានសម្រេចចិត្តចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ជួលនៅតែម្ដងបង្កការភ្ញាក់ផ្អើលទាំងយប់ទើបរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកត្រួតពិនិត្យមើល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅផ្នែកជំនាញកោសល្យវិច័យនិងលោកគ្រូពេទ្យឲ្យចុះមកដើម្បីពិនិត្យសំណាក់របស់ជនរងគ្រោះទើបលោកគ្រូពេទ្យបានបញ្ជាក់ទៅប្រាប់ជំនាញផ្នែកកុសលវិឆ័យវិញថាគឺរូបគាត់អវិជ្ជមាននៅជំងឺកូវីដ១៩ ទើបសមត្ថកិច្ចប្រគល់សពទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។រក្សាសិទ្ធិ៖ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង