ស្ត្រីម្នាក់បើករថយន្តស៊េរីទំនើបបោះទៅបុករបងផ្ទះរបស់ប្រជាពលរពេញទំហឹងបាក់រាបដល់ដីរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖)រថយន្តស៊េរីទំនើបបើកបរដោយស្រ្តីរូបស្រស់ម្នាក់សង្ស័យស្រវឹងបោះពួយទៅបុកជាមួយនឹងរបងផ្ទះប្រជាពលរដ្ធពេញទំហឹងបណ្ដាលឱ្យរបងនឹងទ្វារបាក់រាបដល់ដីចំណែករថយន្តរងការខូចខាតផ្នែកខាងមុខអស់ស្ទើតែទាំងស្រុង រីឯអ្នកបើកបរនិងអ្នករួមដំណើរបានរងរបួសធ្ងន់និងស្រាលចំនួន២នាក់ត្រូវបានរថយន្តដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង២០យប់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញស្ត្រីរូបស្រស់រួមដំណើរជាមួយនឹងមិត្តភក្កិបើករថយន្តស៊េរីទំនើបម៉ាកឡិចសុីសពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពញ2BI-7033 បើកបោះពួយក្នុងល្បឿនលឿន ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុកជាមួយនឹងរបងទ្វាររបស់ប្រជាពលរដ្ឋបាក់រាបដល់ដីបណ្ដាលឱ្យរថយន្ដនិងរបងទ្វាររងការខូចខាតអស់ស្ទើរតែទាំងស្រុង ផ្នែកអ្នកបើកបរនិងអ្នករួមដំណើរចំនួន២នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានជាប់ទៅដល់ដើម្បីត្រួតពិនិត្យមើលរាល់ការខូចខាតនិងជួយធ្វើការសម្របសម្រួលដោយភាគីខាងម្ចាស់ផ្ទះជាអ្នកមានចិត្តធម៌ដែរនោះមិនបានទាមទារសំណងអ្វីធ្ងន់ធ្ងរពីម្ចាស់រថយន្តបង្កឡើយគ្រាន់តែឲ្យជួយធ្វើការជួសជុលនៅរបងទ្វាររបស់គាត់វិញហើយយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯងជាការបញ្ចប់រឿង។រក្សាសិទ្ធិ៖)ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង