ក្មេងទំនើង១ក្រុមបានជិះម៉ូតូហើយអូសកាំបិទពេញតែផ្លូវសារធារណៈដើម្បីស្វែងរកដៃគូកាប់សងសឹងគ្នាត្រូវកម្លាំងកងរាជអាវុធហត្ថចាប់បានហើយវាយខ្នោះ

 

បន្ទាយមានជ័យ៖)ក្មេងទំនើងមួយក្រុមបាននាំគ្នាអូសកាំបិទពេញតែផ្លូវសាធារណៈ នូវក្នុងក្រុងសេរីសោភ័ណ ដើម្បីស្វែងរកដៃគូកាប់សងសឹកគ្នាត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់បានហើយវាយខ្នោះភ្លាមៗតែម្ដង ។

ហេតុការណ៍បង្រ្កាបបានទាន់ពេលវេលានេះកាលពីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនូវក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដកហូតបានកាំបិទផ្គាក់ចំនួន០២ដើម រួមជាមួយនឹងម៉ូតូមួយគ្រឿងទៀតផង ។

ក្មេងទំនើងទាំងបីនាក់នោះ ទី០១ ឈ្មោះ ផូភា ហៅចយ) ភេទប្រុស អាយុ១៩ ឆ្នាំ

ទី០២ ឈ្មោះ មឿម សុីណែត ភេទប្រុស អាយុ១៧ ឆ្នាំ

នឹងទី០៣- ឈ្មោះ ង៉ាម សារុន ភេទប្រុស អាយុ១៧ ឆ្នាំ ជនសង្ស័យទាំងបីត្រូវបានវាយខ្នោះរបស់កងរាជអាវុធហត្ថ ។

ក្រោយពីទទួលបានព័ត៌មាននេះពីប្រជាពលរដ្ឋភ្លាម លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសេរីសោភ័ណ្ឌលោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការនិងបង្ក្រាបបានភ្លាមៗទាន់ពេលវេលានូវព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ និងដកហូតបានកាំបិតផ្គាក់មានចំនួន០២ដើម និងម៉ូតូចំនួនមួយគ្រឿងទៀតផងដែរ ។

ក្រោយពេលយកសួរនាំ ពួកក្មេងទំនើងទាំងអស់នេះបានឆ្លើយសារភាពថាពួកគេជិះម៉ូតូកាន់កាំបិតនេះគឺមានបំណងស្វែងរកក្រុមក្មេងទំនើងមួយក្រុមទៀតដើម្បីកាប់សងសឹក ពីព្រោះអីពួកគេធ្លាប់បានដេញកាប់ដល់ក្រុមកន្លង ទើបធ្វើឲ្យពួកគេមានគំនុំរហូតឈានទៅដល់សងសឹកវិញ ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនបានតែម្ដងទៅ។

ក្រោយពេលសួរនាំរួចរាល់កម្លាំងកងរាជអាវុធហត្ថបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យជាក្មេងទំនើងទៅកាន់តុលាការ ខេត្តបន្ទាយមានជ័យ នូវព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ចាត់ការបន្តទៅតាមនិតិវិធីច្បាប់។រក្សាសិទ្ធិ៖)ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង