រថយន្តមួយគ្រឿងបានជាប់ចង្កូតបួងមិនមកជ្រុលទៅបុកជាមួយរុឺម៉កធ្លាក់ចូលទៅក្នុងស្រះទឹកចិញ្ចឹមត្រីលិចអស់មួយកំណាត់

ភ្នំពេញ៖)បុរសម្នាក់បើករថយន្តមួយគ្រឿងបានជាប់ដៃចង្កូតបួងមកវិញមិនបានក៍ជ្រុលទៅបុកជាមួយនិងរុឺម៉កក្រឡាប់ធ្លាក់ចូលទៅក្នុងស្រះទឹកចិញ្ចឹមត្រីបណ្តាលឲ្យរងការខូចខាត តែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង២៥នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវជាតិលេខ០៥ ត្រង់ចំណុចភូមិឌួង ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានូវមុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តកូរ៉េបិតឃ្លុបជិតពណ៍សមួយគ្រឿងពាក់ស្លាកលេខ-ប2A-6001 បើកធ្វើដំណើរស្របទិសដៅគ្នា ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើជាប់បានជាប់ចង្កូតបួងមកវិញមិនបានក៏ជ្រុលទៅបុកជាមួយនឹងរ៉ឺម៉កបណ្ដាលឱ្យរងការខូចខាត រីឯរថយន្តបង្កវិញបានដាំក្បាលចុះចូលទៅក្នុងទឹកអាងចិញ្ចឹមត្រីរោងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលឃើញថាគ្មានការប៉ះពាល់ទៅដល់សម្បត្តិសាធារណៈនោះទេទើបសមត្ថកិច្ចអនុញ្ញាតឲ្យម្ចាស់ហៅរថយន្តមកស្ទូចទៅធ្វើការជួសជុលដោយខ្លួនឯង  ហើយនិងជួយធ្វើការសម្របសម្រួលសងជាសំណងទៅដល់ភាគីខាងរឺម៉កដែលបានរងការខូចខាតនោះជំនួន 100ដុល្លា នៅដើម្បីបញ្ចប់រឿងនៅហ្នឹងកន្លែងកើតហេតុ។រក្សាសិទ្ធិ៖)ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង