ពិតជាព្រហើនថ្លើមធំមែនហ៊ានចាក់ដីលុបអាងស្តុកទឹកដ៏ធំរបស់រដ្ឋដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន…

­

ពិតជាព្រហើនថ្លើមធំមែនហ៊ានចាក់ដីលុបអាងស្តុកទឹកដ៏ធំរបស់រដ្ឋដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន…

(ខេត្តកណ្ដាល)៖ ដីអាងបឹងធំមួយកន្លែងស្ថិតនៅភូមិឈើទាល2 ឃុំឈើទាល ស្រុកគៀនស្វាយ ខេត្តកណ្ដាល ត្រូវបានលោកស្រីម្នាក់និងបក្សពួកជាច្រើនទៀតយកគ្រឿងចក្រចុះឈូសឆាយជីកដាក់ព្រុំបោះបង្គោលនិងចាក់ដីលុបធ្វើជាកម្មសិទ្ធិរបស់ខ្លួនយ៉ាងរំភើយដោយមិនខ្លាចញញើតនឹងអាជ្ញាធរទាល់តែសោះ។

នេះបើយោងតាមប្រពភប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះដែលអង្គភាពយើងខ្ញុំទទួលបាន។
យោងតាមប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងដីខាងលើត្រូវបានលោកស្រីម្នាក់និងបក្សពួកយកគ្រឿងចក្រធ្វើការជីកឈូសឆាយរំលោភបំពាននោះ គឺជាដីដែលអាជ្ញាធរបានធ្វើការហាមឃាត់ដោយកំណត់ថាជាអាងបឹងធំមួយក្នុងស្រុកកៀនស្វាយដូចមានលិខិតលេខៈ ៧៥ សជណ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០៩ ។

ប្រជាពលរដ្ឋបានបន្ថែមទៀតថា អាជ្ញាធរមូលដ្ឋានក៏បានធ្លាប់ធ្វើការចុះហាមឃាត់ចំពោះករណីជីកឈូសឆាយរំលោភបំពានដីរដ្ឋផងដែរ ប៉ុន្តែហាក់បីដូចជាមិនខ្លាចញញើតនឹងអាជ្ញាធរមូលដ្ឋានសោះ បើទោះជាអាជ្ញាធរឬប្រជាពលរដ្ឋរស់ក្នុងតំបន់បានធ្វើការពន្យល់ណែនាំយ៉ាងណាក្ដី ជាពិសេសបានបង្ហាញ លិខិត សជណជាដើម ក៏នៅតែមិនស្ដាប់នឹងបន្តការឈូសឆាយចាក់ដីរំលោភបំពានដដែល។

ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា តើលោកស្រីម្នាក់និងបក្សពួកនេះជានរណា?ឬជាអ្នកមានអំណាចលុយកាក់ឬមានខ្សែរអាងខ្នងខាងណា?បានជាផ្គើននឹងច្បាប់ហ៊ានអោយគ្រឿងចាក់ឈូសឆាយរំលោភដីដែលជាសម្បត្តិរដ្ឋមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដែលបង្កឲ្យមានការស្ទះផ្លូវទឹកជាហេតុនាំឲ្យគ្រោះមហន្តរាយទឹកជំនាន់ជាដើម។

ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មេត្តានឹងចុះស្រាវជ្រាវត្រួតពិនិត្យ ដោះស្រាយចំពោះបញ្ហានេះ នឹងបញ្ឈប់សកម្មភាពរំលោភដីរដ្ឋជាបន្ទាន់។

គួររំលឹកផងដែរថា កាលពីថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម ក៏ធ្លាប់បានស្នើទៅឣភិបាលរាជធានី.ខេត្ត ដើម្បីស្នើសុំជួយទប់ស្កាត់ការរំលោភចាក់ដីលុបចំណីមាត់ច្រាំងទន្លេដោយមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាដល់លទ្ធភាពនៃការរំដោះទឹកនិងបង្កជាគ្រោះមហន្តរាយទឹកជំនាន់ដោយសារចាក់ដីមាត់ច្រាំងទន្លេ ស្ទឹងឬតំបន់មួយចំនួនត្រូវបានចាក់ដីរំលោភបំពានយក៕

អត្ថបទដែលជាប់ទាក់ទង