រថយន្តម៉ាស្ដារមួយគ្រឿងដែលម្ចាស់បានចតទុកនូវផ្ទះត្រូវរថយន្តហាយឡិនឌ័័របើកគេចពីម៉ូតូមួយគ្រឿងជ្រុលទៅបុកពីក្រោយពេញទំហឹងរងការខូចខាតទាំងពី

 

ភ្នំពេញ៖)បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនមិនប្រយ័ត្នរួចពេចពីម៉ូតូមួយគ្រឿងដែលធ្វើដំណើរនៅខាងមុខបុណ្យដើរឲ្យចង្កូតជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាស្ដារមួយគ្រឿងពីក្រោយពេញទំហឹងដែលម្ចាស់គេបានទុកនូវមុខផ្ទះបណ្ដាលឲ្យរងការខូចខាត់ទាំងពីរគ្រឿងយ៉ាងដំណឹង តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នូវក្នុងហេតុការណ៍ចរាចរណ៍នេះទេ។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្សោយផ្លូវលេខ១៣៦ ក្នុងសង្កាត់ផ្សារកណ្ដាលទី០២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា នូវមុនពេលហេតុការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ឈប់រថយន្តម៉ាកម៉ាស្ដារពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BG-9720 ចតទុកនូវមុខផ្ទះក្បែរនឹងចិញ្ចើមផ្លូវ ខណៈពេលនោះក៍ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកហាយឡិនឌ័រពណ៍ត្រីឆ្លូញមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2A-0135 បើកបរក្នុងទិសដៅពីលិចទៅកើតតាមបណ្ដោលផ្លូវលេខ១៣៦ ក្នុងល្បឿនលឿនហើយក៏បានអកហ្សឺជាមួយនិងម៉ូតូមួយគ្រឿងក៍បានបួងចង្កូតមកខាងឆ្វេងហើយជាន់ហ្រ្វាំងមិនជាប់ ទើបបណ្ដាលឲ្យជ្រុលទៅបុកចង់ពីក្រោយរថយន្តម៉ាស្ដារដែលកំពុងឈប់នោះពេញទំហឹងរង់ការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់នូវក្នុងករណីចរាចរណ៍នេះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់នឹងទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយះពេលជិតកន្លះម៉ោងនូវតែមិនត្រូវគ្នាទើបតែយល់ទៅឲ្យជំនាញរបស់ខណ្ឌដូនពេញចាត់ការបន្ត។រក្សាសិទ្ធិ៖)ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង