រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យដាក់កង់ផ្លោងខ្ទៀតចូលទៅកន្លែងលក់កូនឈើនឹងរូបចម្លាក់ហើយព្យាយាមបើករត់មកដល់នាងនាងមច្ឆាបែកកង់ទុកចោលម្ចាស់គេចខ្លួនបាត់

ភ្នំពេញ៖(បុរសម្នាក់បើករថយន្តដឹកទំនិញមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦ អា ក្នុងល្បឿនលឿនមិនប្រយ័ត្នបណ្ដាលរថយន្តមួយគ្រឿងទៀតកំពុងតែបត់ឆ្លងផ្លូវបុកពេញទំហឹងដាក់កង់ម្ខាងផ្លោងខ្ទៀតទៅបុករះចូលកន្លែងលក់កូនឈើនឹងរូបចម្លាក់រងការខូចខាតយ៉ាងដំណំ រត់យន្តបង្កខំប្រឹងព្យាយាមបើករត់រហូតមកដល់នឹងរង្វង់មូលនាងមច្ឆាទើបរថយន្តបែកកង់ទៅមុខលែងរួចតៃកុងនៅចាំអីទៀតបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង២០នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៦ អា ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងភាពបានឃើញបុរសម្នាក់បើករថយន្តម៉ាក TRANSI ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AT-0448 បើកធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈពេលនោះស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក Toyfa Hilux Revo បញ្រ្ចាស់ទិសដៅគ្នាពីត្បូងមកជើងដល់ផ្លូវបំបែកជាបីក៏បានបួងចង្កូតបត់ឆ្វេងមិនប្រយ័ត្នជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យរថយន្តដឹកអីវ៉ាន់របស់ក្រុមហ៊ុន គីម សេង អុិច ប្រេសដាក់ម្ខាងផ្លោងខ្ទៀតបន្តបុករះចូលកន្លែងលក់កូនឈើនិងរូបចម្លាក់តុក្កតានិងរូបមាន់ធ្វើអំពីស៊ីម៉ងត៍រងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងការគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្ដទាំង២គ្រឿងរួមទាំងអ្នកបើកបររថយន្តដឹកអីវ៉ាន់ទៅកាន់ចរាចរណ៍ផ្លូវគោក នៃអធិការដ្ធាននគរបាលខណ្ឌជ្រោយចង្វារងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។រក្សាសិទ្ធិ៖(ដោយវុត្ថា

អត្ថបទដែលជាប់ទាក់ទង