កណ្តាលៈយុវជនពីរនាក់ជិះម៉ូតូឌុបគ្នាបានវ៉ារថយន្តកុងទីន័រមួយគ្រឿងក៏ជ្រុលទៅបុកខឿនទ្រូងផ្លូវស្លាប់ម្នាក់ឯអ្នករួមដំណេីរម្នាក់រងរបួសធ្ងន់។
ហេតុការណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២៣ខែតុលាឆ្នាំ២០២១ចំណុចមុខផ្ទះប្រជាពលរដ្ឋតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងភូមិព្រែកក្តីឃុំព្រែកតាទែន ស្រុកពញ្ញាឮខេត្តកណ្ដាល។
ម៉ូតូរងគ្រោះម៉ាកឌ្រីមសង់ពណ៌ក្រហមពាក់ស្លាកលេខកំពង់ឆ្នាំង1I 9296ជិះដោយយុវជនរងគ្រោះឈ្មោះចន រៀមអាយុ២១ឆ្នាំស្នាក់នៅភូមិស្រែព្រិច ឃុំអភិវឌ្ឍន៍ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងស្លាប់និងម្នាក់ទៀតជាអ្នករួមដំណេីរជិះពីក្រោយឈ្មោះសុខ ឡេមអាយុ២១ឆ្នាំស្នាក់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុម៉ូតូខាងលេីបានជិះឌុបគ្នាពីនាក់គឺឈ្មោះចន រៀមជាតៃកុងនិងឈ្មោះសុខ ឡេមជិះពីក្រោយតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងទីន័រមួយគ្រឿងបេីកខាងមុខស្របទិសគ្នាខណះនោះម៉ូតូបានបេីកវ៉ាជែងខាងឆ្វេងរថយន្តកុងទីន័រនោះក៏បណ្តាលឱ្យជ្រុលទៅបុកកៀរខឿនទ្រូងផ្លូវដោយខ្លួនឯងខ្ទាតមនុស្សផ្សេងម៉ូតូផ្សេងស្លាប់តៃកុងរីឯអ្នកជិះពីក្រោយរងរបួសធ្ងន់។
ក្រោយពីកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ពិនិត្យមើលនិងទាក់ទងទៅផ្នែកជំនាញស្រុកមកវាស់វែងនិងទាក់ទងសាច់ញាតិសពរួចធ្វេីលិខិតប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណីឯម៉ូតូក៏ប្រគល់ជូនសាច់ញាតិក្នុងពេលតែមួយ៕