ជិះម៉ូតូឌុបគ្នារអឹលដួលត្រូវរថយន្តធំមកពីក្រោយកិនបែកខ្ទិចម្ចាស់រួចផុតពីស្លា ប់រងរបួសធ្ងន់នឹងស្រាលទាំង២ៈនាក់ នៅផ្លូវជាតិលេខ៣

ភ្នំពេញ៖( បុរស២ៈជិះម៉ូតូឌុបគ្នាតាមបណ្ដោលផ្លូវជាតិលេខ៣មិនប្រយ័ត្នទើបរអឹលផ្អៀងមកម្ខាងត្រូវរថយន្តបើកមកពីក្រោយកិនចំពីលើបែកខ្ទិច ម្ចាស់ទាំងពីរនាក់រងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរស២ៈនាក់ជិះម៉ូតូម៉ាកឌ្រីមសង់ផលលិតនៅឆ្នាំ២០១៨ ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខតាកែវ1Q-0812 ជិះឌុបគ្នាធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ខណៈពេលមកត្រង់ចំណុចកើតហេតុខាងលើក៍បានរអិលទ្រេតមកចំកណ្ដាលផ្លូវ ត្រូវរថយន្តធុនធំម៉ាកកុងតីន័រក្បាលពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3C-3306 បើកមុខពីក្រោយក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅជាន់លើម៉ូតូជនរងគ្រោះបែកខ្ទិចរងការខូចខាតយ៉ាងដំណំធ្វើឲ្យមណ្តាលឲ្យម្ចាស់ម៉ូតូទាំង២ៈនាក់រងរបួសធ្ងន់និងស្រាលត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

តៃកុងរថយន្តបង្កត្រូវបានឃាត់ខ្លួនយកទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ដើម្បីធ្វើការសួរនាំនិងចាត់ការបន្តតាមនីតិវិធី។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបធ្វើការវាស់វែងនិងយករថយន្តរួមទាំងអ្នកបើកបរ បង្កនិងម៉ូតូជនរងគ្រោះប្រគល់ទៅឲ្យជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

អត្ថបទដែលជាប់ទាក់ទង