ពលរដ្ឋរិះគន់តាម Facebook កាន់តែច្រើនរាល់ថ្ងៃ អគ្គិសនីកម្ពុជា ចេញសេចក្តីជូនដំណឹងបន្ថែមមួយទៀត

ក្រោយមានការរិះគន់នៅលើ Facebook កាន់តែច្រើនឡើងៗក្នុងមួយថ្ងៃទៅមួយថ្ងៃ អគ្គិសនីកម្ពុជា ក៏បានអំពាវនាវគ្រប់ពេលដែលបានចេញសេចក្តីបំភ្លឺ ប៉ុន្តែហាក់ដូចជាគ្មានប្រសិទ្ធភាព ទើបអគ្គិសនីកម្ពុជាចេញសេចក្តីជូនដំណឹងមួយទៀត ដើម្បីអោយបងប្អូនប្រជាពលរដ្ឋបានយល់។

យោងតាមទំព័រ Facebook ផ្លូវការរបស់អគ្គិសនីកម្ពុជាបានរៀបរាប់ថា៖ “អគ្គិសនីកម្ពុជា សូមលើកទឹកចិត្ត និងអំពាវនាវដល់បងប្អូនអ្នកប្រើប្រាស់អគ្គិសនីក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជាទូទាំងប្រទេស ប្រសិនបើមានបញ្ហាចម្ងល់ ការតវ៉ា ឬពាក្យបណ្តឹងពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី បងប្អូនអ្នកប្រើប្រាស់អគ្គិសនីអាចប្រើយន្តការខាងក្រោមមួយណាក៏បាន។ លើសពីនេះទៅទៀត ប្រសិនបើបងប្អូនធ្វើការប្រឌិត បរិហារកេរ្តិ៍គ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវ ប៉ះពាល់ដល់កិត្តិយសស្ថាប័ន អគ្គិសនីកម្ពុជារក្សាសិទ្ធិឆ្លើយតបតាមផ្លូវច្បាប់។ សូមបងប្អូនអ្នកប្រើប្រាស់អគ្គិសនីប្រើយន្តការដែលមាន ជាជាងធ្វើការញុះញុង បង្កបញ្ហា បរិហារកេរ្តិ៍ ដែលអាចធ្វើឲ្យមានការប៉ះពាល់ដល់ការទទួលខុសត្រូវចំពោះមុខច្បាប់របស់បងប្អូនទៅវិញ។”

អត្ថបទដែលជាប់ទាក់ទង